ទើបទិញម៉ូតូស៊េរីទំនើបបានថ្មីថ្មោងជិះទៅមើលចម្ការត្រូវចោរកាច់.ក

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសម្នាក់ទើបនឹងទិញម៉ូតូស៊េរីទំនើបបានថ្មីថ្មោងជិះយកទៅមើលចម្ការឈូក ក៏ត្រូវបានក្រុមចោរធ្វើសកម្មភាពកាច់.កយក តែមិនបានសម្រេច ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ ខណៈដែលម្នាក់ទៀតរត់គេចខ្លួន ។ ជនសង្ស័យដែលចាប់ខ្លួន ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាល នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ករណីលួចកាច់.កម៉ូតូនេះបានកើតឡើង កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចពោធិ៍៤ ស្ថិតក្នុងភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ ស្រ៊ុន បូរ៉ី ហៅតាល់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល ។ ចំណែកឯបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួនឈ្មោះ ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងសង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពដដែលបន្ដថា ជនរងគ្រោះឈ្មោះ ណាំ ណន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្ដកណ្ដាល ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ ។

ប្រភពដដែលបានបន្ដទៀតថា នៅមុនពេលកើតហេតុវេលារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនដែលទើបនឹងទិញទៅមើលចំការឈូក ។ ពេលទៅដល់ជនរងគ្រោះបានទុកម៉ូតូចោលក្រោមដើមត្នោតដោយចាក់សោរកត្រឹមត្រូវទើបដើរចូលទៅចម្ការឈូកដែលមានចំងាយប្រមាណ២០០ម៉ែត្រពីកន្លែងទុកម៉ូតូ ខណៈកំពុងឈរនៅក្នុងចម្ការក៏ស្រាប់តែឃើញជនសង្ស័យ២នាក់បញ្ឆេះម៉ូតូរបស់ខ្លួនបំរុងជិះចេញពីក្រោមដើមត្នោត ។ ភ្លាមៗនោះជនរងគ្រោះបានស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែនោះបាននាំគ្នាតាមប្រម៉ាញ់ចាប់ខ្លួនជនសង្ស័យបានម្នាក់ គ្រាដែលជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនចោលម៉ូតូ ៕  ស្អាងជ័យ

Kandal-1 (2) Kandal-1 (1)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print