សងសឹកគំនុំចាស់ លើកគ្នា៤នាក់លបកាប់ប្រហារ

ចែករំលែក៖

ខេត្តកំពត៖ មានគំនុំចាស់លើកគ្នា៤នាក់លបកាប់សម្លាប់ តែមិនសម្រេច។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះជនរងគ្រោះ ឋិតក្នុងភូមិតូច ឃំុក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ជនរងគ្រោះឈ្មោះ អៃ ថា អាយុ ៥៦ឆ្នាំ ។

ប្រភពពីក្រុមគ្រួសារជនរងគ្រោះ និងអ្នកជិតខាងបានអោយដឹងថា មុនកើតហេតុ គេឃើញជនសង្ស័យមានគ្នាបួននាក់ដែលមកផឹកសុីនៅផ្ទះឈ្មោះ ង៉ែត ទីត្យ ដែលមានរបងផ្ទះជាប់គ្នា ដែលពីមុនមកធ្លាប់មានគំនុំរឿងចាប់រំលោភកូនស្រីជនរងគ្រោះ។ ឈ្មោះ ង៉ែត ទីត្យ និងបក្ខពួក3នាក់ទៀត1 ឈ្មោះ ធី វណ្ណះ 2 ឈ្មោះសុខ សន 3ឈ្មោះ ឃឿន ដែលនៅជាប់គ្នានិងផ្ទះ ជនរងគ្រោះ ពេលរំលោភកូនស្រីជនរងគ្រោះ សមត្ថកិច្ចបានដោះស្រាយគ្នារួចរាល់ចប់ហើយ ដោយកាលនោះត្រូវបញ្ចប់រឿងដោយបង់លុយកាក់ តែថ្ងៃកើតហេតុជនបង្កបានហៅបក្ខពួកមកផឹកសីុហើយបង្ករឿង ហើយប្រើហិង្សាយកពូថៅ និងដំបងឈើជ្រុងព្រួតគ្នាមកសំពងនិងកាប់ពូថៅអោយដេកដួលសន្លប់រហូតណ្តាលអាធ្រាតហើយដឹងខ្លួនឡើងវិញ។

ចំណែកជនបង្កបានរត់គេចខ្លួនបាត់ស្រមោលអស់ តែមកដល់ថ្ងៃអាទិត្យទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមគ្រួសាជនបង្ក និងជនរងគ្រោះត្រូវបាននគរបាលប៉ុស្តិ៍ក្រាំងស្នាយហៅទៅដោះស្រាយសម្របសម្រួលបញ្ចប់រឿងដោយបង់ប្រាក់1000000រៀល(មួយលៀនរៀល) តែជនរងគ្រោះមិនទទួលយកដោយរបួសធ្ងន់ពេកហើយប្រមាថដល់អាយុជីវិត ។ តែដោយការសម្របសម្រួលមិនត្រូវគ្នានគរបាលប៉ុស្តិ៍ក្រាំងស្នាយ បានកសាងសំណំុរឿងបញ្ជូនទៅថ្នាក់អធិការនគរបាលស្រុកបន្ត៕ ឡូ សំអាត

...

Somat-1 (3) Somat-1 (2) Somat-1 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print