អភិបាលខណ្ឌច្បារអំពៅប្រាប់កម្លាំងសមត្ថកិច្ចអោយអនុវត្តតាមទ្រឹស្តី ” ការពារប្រសើរជាងព្យាបាល “

ចែករំលែក៖

ភ្នំពេញ ៖ ទ្រឹស្តី” ការពារប្រសើជាងព្យាបាល” ដែលបង្កប់ន័យស៉ីជំរៅ ត្រូវបានលោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅលើកយកមកធ្វើជាប្រធានបទដើម្បីអោយកងកម្លាំងក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌអនុវត្តចាប់ពីពេល នេះតទៅ ក្នុងគោលដៅរួមគ្នាអនុ វត្តគោលនយោបាយ” ភូមិ- សង្កាត់មានសុវត្ថិភាព ” អោយមានប្រសិទ្ធ ភាពសំដៅទប់ស្កាត់កុំអោយកើត មានបទល្មើសនៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ។

ទ្រឹស្តីចាស់តែមានន័យគ្រប់គ្រាន់សម្រាប់យកមកអនុវត្តនេះត្រូវបានលោកអភិបាលខណ្ឌលើកឡើងនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៦ ទិសដៅឆ្នាំ២០១៧ របស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រីហេង ចាន់ធារី ស្នងការរងនគរបាលរាជធានីភ្នំពេញ , លោកអ៊ាង ស៊ីផាន អភិ បាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីលោកអេម សារ៉ាវុធ អធិ ការនគរបាលខណ្ឌ រួមជាមួយនាយ-នាយរងប៉ុស្តិ៍ទាំង៨ ។

បន្ទាប់ស្តាប់ចំនុចវិជ្ជមាននិងអវិជ្ជមានដែលលើកឡើងដោយលោកអធិការនគរបាលខណ្ឌរួចមក…លោកអ៊ាង ស៉ីផាន អភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅមានប្រសាសន៍ដូច្នេះថា កន្លងមកបញ្ហាល្បែងស៊ីសង បញ្ហាគ្រឿងញៀនល្បីល្បាញជាងគេនៅក្នុងសង្កាត់ច្បារអំពៅទី២ តែឥឡូវបញ្ហានេះបានបានរាលដាលទៅដល់សង្កាត់ផ្សេងៗហើយ….តែយ៉ាងណាក៍ដោយមិនត្រូវបន្ធូរដៃជាដាច់ខាតត្រូវរួមគ្នាធ្វើការបង្ក្រាបដូចភ្លៀងរលឹម….យើងត្រូវកាត់មែកធាងដើម្បីអោយងាប់ដើម…។ រាល់បទល្មើសដែលកើតឡើងនាពេលកន្លងហើយត្រូវបានបង្ក្រាបចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់…ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌសូមកោតសរសើរដល់ការខិតខំរបស់កងកម្លាំងមានសមត្ថកិច្ចដែលបង្ក្រាបក្រុមជនប្រព្រឹត្តិបទល្មើស បានជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅសំណូមពររបស់ប្រជាពលរដ្ឋ…តែអ្វីដែលប្រសើរជាងនេះទៅទៀតនោះ គឺត្រូវរួមគ្នា ” ការពារប្រសើរជាងព្យាបាល ” មានន័យថាយើងត្រូវរួមគ្នាការពារកុំអោយកើតមានបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន…ប្រសើរជាងបទល្មើសកើតឡើង….ហើយយើងបង្ក្រាបបាន…។

លោកអភិបានខណ្ឌបានបន្ត បញ្ហាសណ្តាប់ធ្នាប់ចរាចរក៍កំពុងតែធ្វើប្រជាពលរដ្ឋមានការរអ៊ូរទាំផងដែរដោយសារកកស្ទះចរាចររៀងរាល់ថ្ងៃនៅចំនុចការដ្ឋានស្ថាបនាផ្លូវជាតិលេខ១ចន្លោះពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រំប្រទល់សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ…..បញ្ហានេះគណៈបញ្ជាការឯកភាពខណ្ឌបានប្រឹងប្រែងណាស់ដើម្បីសម្រួលចរាចរដល់អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ដែលកំពុងតែស្ថាបនា…សូម្បីតែនគរបាលចរាចរខណ្ឌរកពេលសម្រាកស្ទើរតែគ្មានផង…ដូច្នេះសូមបងប្អូនប្រជាពល រដ្ឋមេត្តាយោគយល់…។

នៅចុងបញ្ចប់នៃកម្មវិធីលោកអភិបាលខណ្ឌច្បារអំពៅបានឧបត្ថម្ភដល់កម្លាំងនគរបាលខណ្ឌនូវថវិការចំនួន៤លានរៀលរួមជាមួយប្រេងសាំងប្រេងម៉ាស៊ូតចំនួន៦០០លីត្រសម្រាប់ចាក់មធ្យោបាយចុះល្បាតដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ ដោយឡែកកម្លាំងកងរាជអាវុធហត្ថខណ្ឌទទួលបានប្រាក់ឧបត្ថម្ភ២លានរៀលរួមជាមួយប្រេងសាំងនិងប្រេងម៉ាស៊ូតមួយចំនួនផងដែរ ៕ សណ្តោស

...

d4 d1 d3 d2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print