update : គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះរដ្ឋបាលនៅផ្ទះសំណាក់(លីហួរ) ដែលផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀននិងឃាត់ខ្លួនមនុស្ស៥នាក់

ចែករំលែក៖

ភ្នំពេញ ៖ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌនិងកម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌបានបន្តបើកយុទ្ធនាការបោសសំអាតនិងបង្រ្កាបការជួញដូរគ្រឿងញៀនមួយសបុកធំទៀតនៅក្នុងផ្ទះសំសំណាក់យីហោ(លីហួរ)កាលពីរសៀលថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០១៧នៅទីតាំងលេខ១០៤ ផ្លូវ៧០កែងផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានឲ្យដឹងថាដោយមានការអនុញ្ញាតិពីព្រះរាជអាជ្ញារងសៀង សុខ ទើបកម្លាំងចំរុះរបស់ខណ្ឌបានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបានចំនួន០៥នាក់ក្នុងនោះស្រីម្នាក់និងវត្ថុតាងថ្នាំញៀនមួយចំនួនរួមទាំងឧបករណ៏ប្រើប្រាស់មួយចំនួននៅតាមបន្ទប់ទាំងអស់ ។

អាជ្ញាធរខណ្ឌដូនពេញបាន្យដឹងទៀតថាបន្ទាប់ពីកម្លាំងជំនាញបានស៊ើបដឹងយ៉ាងច្បាស់ពីទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យជួញដូរនិងប្រើប្រាស់ថ្នាំគ្រឿងញៀនទាំងនោះកំពុងតែលាក់ខ្លួនពួនសង្ងំនិងពពាក់ពពូនគ្នានៅក្នុងផ្ទះសំណាក់យីហោរ(លីហួរ)នោះទើបកម្លាំងគណៈបញ្ជាការឯកភាពបានចុះបង្រ្កាបជាក់ស្តែងដោយឆែកឆេរតាមបន្ទប់មួយចំនួនឃើញថាមានបន្ទប់ខ្លះចាក់សោរជាប់និងខ្លះទៀតឃើញវត្ថុតាងប្រដាប់ប្រើប្រាស់មួយចំនួនព្រមទាំងឃាត់ខ្លួនជនសង្ស័យនាក់បញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញដើម្បីចាត់ការតាមនិតិវិធី ៕ ស តារា

...

a4 a3 a7 a6 a2 a5 a1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print