ប្រជាពលរដ្ឋនៅភូមិអណ្តូង៤សំណូមពរឲ្យអាជ្ញាធរទប់ស្កាត់ល្បែងសុីសងនិងគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ ដើមឆ្នាំ២០១៧ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១របស់រាជរដ្ឋាភិបាលរយៈពេល ៦ខែចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នេះ ក្នុងនោះ ក៏មានផែនការអនុវត្តបង្ក្រាបបទល្មើសផ្សេងៗ រួមទាំងល្បែងស៊ីសងគ្រប់ប្រភេទផងដែរ ។

នៅក្នុងយុទ្ធនាការនេះគេសង្កេតឃើញថា សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅតាម បណ្តាខេត្ត រាជធានីភ្នំពេញមួយចំនួនបានខិតខំប្រឹងប្រែងចុះបង្ក្រាបដូចភ្លៀងរលឹមហើយបាន ឃាត់ខ្លួនជនសង្ស័យជាបន្ត បន្ទាប់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ការតាមច្បាប់បន្តបន្ទាប់ផងដែរ ។

ទន្ទឹមនឹងនេះបើក្រឡេកទៅមើលនៅក្នុងទឹកដីខណ្ឌព្រែកព្នៅឯណោះវិញសមត្ថកិច្ច ចុះត្រួតពិនិត្យ ដាក់ប៉ុស្តិ៍គោលដៅសហការជាមួយបណ្តាប៉ុស្តិ៍នានានៅក្នុងមូលដ្ឋាន របស់ខ្លួនក៏បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន និងបានឃាត់មនុស្សមិនតិចដែរ ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀន និង សម្ភារ ពាក់ព័ន្ធជាច្រើនទៀត ។

ជាមួយគ្នានេះ ក៏នៅមានសេសសល់ទីតាំងបើកល្បែងបៀ អាប៉ោង និងបទ ល្មើសគ្រឿងញៀនច្រើនកន្លែងទៀតពួក គេកំពុងបន្តសកម្មភាពយ៉ាងអនាធិបតេយ្យ មិនខ្លាចញញើតសមត្ថកិច្ចឡើយ ។ បងប្អូនប្រជាពលរដ្ឋដាក់ការសង្ស័យថា ករណីនេះ អាចសមត្ថកិច្ចខ្លះសមគំនិតជាមួយក្រុមទាំងនេះ ទើបអាចដំំណើរល្បែងស៊ីសងយ៉ាង រលូនរហូតមកដល់បច្ចុប្បន្ននេះ ។
ទីតាំងបើកល្បែងបៀ អាប៉ោង និងបទ ល្មើសគ្រឿងញៀនដែលកំពុងដំណើរយ៉ាង រលូនមកទល់បច្ចុប្បន្ននេះ ឋិតក្នុងភូមិ អណ្តូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ទោះបីយ៉ាងណាក្តីបងប្អូនប្រជាពលរដ្ឋ សូមសំណូមទៅដល់អាជ្ញាធរខណ្ឌព្រែកព្នៅ ជាពិសេស លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ មេត្តាចុះពិនិត្យ ក៏ដូចជាចាត់វិធានការតាមច្បាប់ បង្ក្រាបទីតាំងបើកល្បែងបៀអាប៉ោង និងបទល្មើសគ្រឿងញៀននេះឲ្យខាងតែ បាន ដើម្បីចូលរួមនូវគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ។

ពាក់ព័ន្ធករណីបទល្មើសខុសច្បាប់ លេងល្បែងសុីសង មានហ្គេមបាញ់ត្រី បៀ អាប៉ោង និងការជួញដូរ ក៏ដូចជាការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នេះ ពួកគាត់ជាប្រជាពលរដ្ឋក្បែរខាងមានការព្រួយ បារម្ភដល់កូនៗតូចៗអាចគេចសាលា កើតបញ្ហាអសន្តិសុខ មានចោរកម្ម ជា ពិសេសមានបងតូចបងធំជាដើម ។

គួររំលឹកផងដែរថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ បានថ្លែងប្រាប់មន្ត្រីក្រោមឱវាទទាំងអស់ចូល រួមអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់រួមនឹងគ្រឿងញៀនផងដែរ ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជា ឱ្យមន្ត្រីកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ត្រូវរួមសហការគ្នាក្នុងការអនុវត្ត ច្បាប់ឈានដល់ការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់ និងឃាត់ខ្លួនមនុស្សពាក់ពន្ធ័ដូចជាមេបនល្បែង និងអ្នកកាងល្បែងយក មកផ្តន្ទាទោសទៅតាមច្បាប់ ។ ព្រោះអីសព្វ ថ្ងៃនេះល្បែងស៊ីសងមាន ២សណ្ឋាន រួមមានល្បែងស៊ីសងស្របច្បាប់ និង ល្បែងស៊ី សងមិនស្របច្បាប់ ។ដូច្នេះហើយអាជ្ញាធរមានសមត្ថកិច្ចត្រូវតែមានវិធានការទៅលើល្បែងស៊ីសងគ្រប់ប្រភេទ ដែលវាអាចជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិ ជាពិសេសប៉ះពាល់ដល់ក្មេងជំនាន់ក្រោយ ដែលជា ទំពាំងស្នងឫស្សី ៕ ចាន់ធឿន

Screenshot_2017-02-05-11-36-27 Screenshot_2017-02-05-11-37-09 Screenshot_2017-02-05-11-36-00

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print