សុបិនអាក្រក់បំផុតរបស់ចិននាពេលនេះ គឺចំពេលជប៉ុនមានគ្រាប់បែកបរមាណូ ទាំងនោះហើយធ្វើឲ្យសន្តិសុខរបស់ចិន កាន់តែស្មុគស្មាញជាងនេះ ហើយបង្ខំឲ្យ ចិនត្រូវតែបង្កើនការផលិតអាវុធបរមាណូ របស់ខ្លួនថែមទៀត។
កន្លងមកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងថា អាមេរិកអាចនឹងដាក់គ្រាប់បែកបរមាណូនៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង ដើម្បី ការពារប្រទេសនេះ ហើយដកទាហាន អាមេរិកទៅស្រុកវិញដើម្បីកាត់បន្ថយការចំណាយទៅលើកម្លាំងយោធា។
ចំណែកជប៉ុនវិញ មិនមានបំណងផលិត ឬរក្សាអាវុធបរមាណូនៅក្នុងប្រទេសរបស់ខ្លួនឡើយ មិនត្រឹមតែប៉ុណ្ណោះជប៉ុនក៏បានប្រឆាំង នឹងកម្មវិធីបរមាណូទៀតផង។ ជប៉ុនជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលទទួលរងការវាយប្រហារ ដោយគ្រាប់បែកបរមាណូពីអាមេរិកកាលពីសង្គ្រាមលោកលើកទី២ឆ្នាំ១៩៣៩- ១៩៤៥។
ជាមួយគ្នានេះចិន ក៏គ្មានបំណងឌឺដងដាក់ជប៉ុនផងដែរដោយខ្លាចជប៉ុនមាន គ្រាប់បែកបរមាណូ។ នៅក្នុងគោលនយោបាយការពារជាតិរបស់ចិនបានបញ្ជាក់ថា ចិននឹងប្រើប្រាស់អាវុធបរមាណូ នៅពេលណាចិនរងការវាយប្រហារបរមាណូពី សត្រូវ ហើយត្រូវតបវិញតែប៉ុណ្ណោះ។ ទាំងនោះមានន័យថា បើមានសង្គ្រាមកើត ឡើង ជប៉ុនក៏មិនរងការវាយប្រហារដោយបរមាណូពីចិននោះដែរ ដោយសារតែជប៉ុន គ្មានអាវុធបរមាណូដូចបណ្តាប្រទេសដទៃ។
ប៉ុន្តែចិនអាចផ្លាស់ប្តូរគោលនយោ បាយរបស់ខ្លួន ប្រសិនបើជប៉ុនមានគ្រាប់បែកបរមាណូនោះ។ បច្ចុប្បន្នជប៉ុនមាន អាវុធទំនើបៗជាច្រើន ហើយបើប្រទេសនេះមានគ្រាប់បែកបរមាណូនោះ ប្រទេសនេះកាន់តែខ្លាំងធ្វើឲ្យចិនពិបាកទប់ទល់។ ជប៉ុននឹងបំពាក់បរមាណូរបស់ខ្លួនទៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីប នាវាមុជទឹក និង យន្តហោះទម្លាក់គ្រាប់។
បច្ចុប្បន្ន ជប៉ុនបានចំណាយទៅលើការផលិតកាំជ្រួចមីស៊ីលបាញ់ចេញពីដី មួយ ចំនួនតូចប៉ុណ្ណោះ ហើយមីស៊ីលនីមួយៗអាចបំពាក់ក្បាល់គ្រាប់បានជាច្រើនគ្រាប់។ កាំជ្រួចមីស៊ីលរបស់ជប៉ុនដែលអាចបំពាក់ក្បាលគ្រាប់បរមាណូនោះ មិនចាំបាច់ធំ ពេក ឬរយៈចម្ងាយឆ្ងាយដូចចិន និងកូរ៉េ ខាងជើងឡើង ជប៉ុនត្រូវការតែកាំជ្រួចមី ស៊ីលកម្រិតមធ្យមបាច់ដល់តែប្រទេសចិនប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយ ។ ពេលនេះ ជប៉ុនមិនមានសត្រូវនៅឆ្ងាយឡើយគឺនៅក្បែរខ្លួនតែម្តង។ បច្ចុប្បន្នជប៉ុនមានមី ស៊ីល១០០គ្រាប់ដែលមានកម្លាំងបំផ្លាញស្មើ១០០គីឡូតុនតែប៉ុណ្ណោះ។
អំពីយន្តហោះទម្លាក់គ្រាប់ ជប៉ុនត្រូវការ តែយន្តហោះទម្លាក់គ្រាប់បំបាំងកាយមួយក្រុមប៉ុណ្ណោះដែលអាចបាញ់មីស៊ីល និង ទម្លាក់គ្រាប់បរមាណូគឺគ្រប់គ្រាន់។ យន្តហោះទាំងនោះអាចហោះចូលទៅកៀកទីតាំងរបស់សត្រូវនិងវាយប្រហារបំផ្លាញទីតាំងបរមាណូរបស់សត្រូវគឺគ្រប់គ្រាន់។
កម្លាំងយន្តហោះទមា្លក់គ្រាប់ជប៉ុនមានតែ៣កងពលប៉ុណ្ណោះ ក្នុងមួយកងពល មានយន្តហោះ២៤គ្រឿង ហើយយន្តហោះ នីមួយៗបំពាក់មីស៊ីល៤ដើមភ្ជាប់ក្បាលគ្រាប់បរមាណូ មានកម្លាំងបំផ្លាញ់ ១០០ គីឡូតុន។
អំពីនាវាមុជទឹក ជប៉ុនត្រូវការក្រុមនាវាមុជទឹកបំពាក់មីស៊ីលបរមាណូជាចំណុចសំខាន់បំផុត ក្នុងចំណោមអាវុធបរមាណូទាំង៣ប្រភេទ។ នៅពេលដែលនាវាមុជ ទឹកចូលទៅកណ្តាលសមុទ្របាស៊ីហ្វិក លទ្ធភាពដែលរ៉ាដាចាប់បានគឺតិចតួច ណាស់ ទាំងនោះហើយនៅពេលដែលវាយ ប្រហារ ធ្វើឲ្យគូសត្រូវប្រតិកម្មតបវិញមិនទាន់ពេលឡើយ។
កន្លងមក និងនៅពេលនេះជប៉ុននៅតែរក្សាជាប្រទេសមានកម្លាំងទាហានខ្លាំង ក្លា ហើយបើមានគ្រាប់បែបបរមាណូទៀត នោះចិនពិបាកទប់ទល់ខ្លាំងណាស់ ទាំងនោះហើយទើបចិនមិនចង់ឲ្យជប៉ុនមាន បរមាណូនោះឡើយ៕ ម៉ែវ សាធី