បុរសម្នាក់ដើរ​ចេញពី​ហាង​ខារ៉ាអូខេ​ឌី​យ៉ា​ម៉​ង់​ធា​លមក​យក​កាំភ្លើង​បាញ់​ខ្យល់​បាញ់​៣​គ្រាប់​

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទប់អារម្មណ៍មិនបាន បានដើរចេញពីហាងខារ៉ាអូខេឌីយ៉ាម៉ង់ធាលមកយកកាំភ្លើងបាញ់ខ្យល់នៅក្នុងរថយន្តរបស់ខ្លួនហើយបាញ់មេឃ៣គ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ យប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខហាងខារ៉ាអូខេ ឌីយ៉ាម៉ង់ធាល ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីបុគ្គលិកសន្តិសុខយាមរថយន្តកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពីកើតហេតុគេឃើញបុរសម្នាក់ ក្នុងសា្ថនភាពស្រវឹងស្រាបានដើរចេញពីក្នុងខារ៉ាអូខេ ឌីយ៉ាម៉ង់ធាល  សំដៅទៅបើកទ្វាររថយន្តម៉ាក TOYOTA HILUX ពណ៌ស ពាក់ស្លាកលេខ រដ្ឋ៣៦-២-០៨០៩ ដែលចតទុកនៅមុខហាងខាងលើ ហើយបានទាញកាំភ្លើងវែងជាប្រភេទកាំភ្លើងបាញ់ខ្យល់មកបាញ់ឡើងលើចំនួន៣គ្រាប់ រួចក៏ដើរចូលទៅក្នុងខារ៉ាអូខេវិញធ្វើព្រងើយដូចជាមិនដឹងមានរឿងអីកើតឡើងនោះឡើយ។

ក្រោយកើតហេតុបុគ្គលិកសន្តិសុខក៏បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុដែរតែសមត្ថកិច្ចមូលដ្ឋានបានត្រឹមតែឈរសម្លឹងមើលទៅរថយន្ត ម៉ាក TOYOTA HILUX ពណ៌ស ពាក់ស្លាកលេខ រដ្ឋ៣៦-២-០៨០៩  ហើយក៏នាំគ្នាឡើងជិះម៉ូតូចេញទៅបាត់អស់ ធ្វើដូចជាមិនដឹងមានរឿងអីនៅក្នុងហាងនេះអ៊ីចឹង ៕ ស រស្មី

...

gy (2) gy (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print