ជិតចូលរោងការ លេបថ្នាំបំពុលកណ្តុរស្លាប់ ចោលគូដណ្តឹង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នារីក្រមុំម្នាក់បាន សម្រេចចិត្តលេបថ្នាំបំពុលសត្វកណ្តុរធ្វើ អត្តឃាតស្លាប់ចោលគូដណ្តឹង ព្រោះតែ ខឹងឪពុកម្តាយស្តីបន្ទោសមិនឲ្យដើរលេង ជាមួយគូដណ្តឹងច្រើនពេក។ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង៣ រសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិត នៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។

នារីក្រមុំគិតខ្លីលេបថ្នាំសម្លាប់ខ្លួនឈ្មោះ ខន ចាន់ធា អាយុ១៨ឆ្នាំ មានទីលំនៅភូមិ- ឃុំកើតហេតុខាងលើបានលេបថ្នាំបំពុល កណ្តុរធ្វើអត្តឃាតកាលពីវេលាម៉ោង៣ រសៀល ហើយបានស្លាប់កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃកើតហេតុ ។

ប្រភពព័ត៌មានពីឈ្មោះ ឃុត ខន អាយុ ៥៥ឆ្នាំ ត្រូវជាឪពុកនិងឈ្មោះ ឆូ ចាន់រ៉ា អាយុ៥៦ឆ្នាំ ត្រូវជាម្តាយនារីរងគ្រោះបាន ឲ្យដឹងថា កូនស្រីគាត់បានភ្ជាប់ពាក្យជា មួយគូដណ្តឹងច្រើនខែមកហើយ តែមិន ទាន់ដល់ថ្ងៃរៀបការទេ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីកូន កំលោះចូលស្តីបណ្តឹងហើយអ្នកទាំង២ តែងតែនាំគ្នាដើរលេងជារឿយៗ។ ឃើញ ដូច្នេះពួកគាត់ជាឪពុកម្តាយបានស្តីបន្ទោស ឲ្យកូនស្រីថា កុំឲ្យដើរលេងជាមួយគ្នាពេក ព្រោះមិនទាន់រៀបការខ្លាចអ្នកជិតខាងគេ និន្ទា។ ដោយខឹងនឹងឪពុកម្តាយស្តីបន្ទាស បែបនេះ ស្រាប់តែកូនស្រីគាត់បានលេប ថ្នាំបំពុលសត្វកណ្តុរធ្វើអត្តឃាតនៅវេលា ម៉ោង៣រសៀលថ្ងៃទី៥ ខែកុម្ភៈ។ ពេល នោះពួកគាត់បានបញ្ជូនកូនស្រីទៅកាន់ មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរដើម្បី សង្គ្រោះជីវិត។ ក្រោយពេលសង្គ្រោះរួច កូនស្រីគាត់បានធូរស្រាលឡើងវិញក៏នាំ កូនមកផ្ទះវិញ។ លុះដល់ម៉ោង៩យប់ថ្ងៃ ដដែលកូនស្រី ខន ចាន់ធា មានអាការមិន សូវស្រួលខ្លួនពួកគាត់ក៏បាននាំកូនទៅ កាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមស្រាប់ ពេលធ្វើដំណើរដល់ពាក់កណ្តាលផ្លូវកូន ស្រីរបស់គាត់បានស្លាប់បាត់ហើយ រួចក៏នាំ សពនាងត្រឡប់មកផ្ទះវិញរៀបចំធ្វើបុណ្យ តែម្តង។

លោក ជា ជួន អធិការនគរបាលស្រុក កងមាសបានបញ្ជាក់ថា តាមការពិនិត្យ សាកសពនារីរងគ្រោះពិតជាធ្វើអត្តឃាត ប្រាកដមែន ពុំមានពាក់ព័ន្ធនឹងករណីឃាត កម្មនោះទេ ៕ ហេង នរិន្ទ្រ

...

IMG-20170206-WA0002 IMG-20170206-WA0001

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print