ស្លាប់ និងរបួសធ្ងន់៣នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូនៅស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់ និង២នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុក និងម៉ូតូកាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ លើផ្លូវលំ ត្រង់ចំណុចំការកៅស៊ូ ភូមិត្រពាំងទូក ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនបង្កជិះដោយម៉ូតូម៉ាក សេ១០០ កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកដោយឈ្មោះ ដុំ សាន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្លាប់ ។ ជនរងគ្រោះ បានបើកម៉ូតូទៅបុកនឹងម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះឡុង ហៀក ភេទប្រុស អាយុ23ឆ្នាំ រស់នៅ ភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ រងរបួសធ្ងន់ និងអ្នករួមដំណើ រឈ្មោះ កុយរ៉ា ភេទប្រុស អាយុ19ឆ្នាំ រស់នៅភូមិដោម ឃុំបាក់ស្នា ស្រុកបារាយណ៍ រងរបួសធ្ងន់ដូចគ្នា ។

ជនរងគ្រោះត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅពេទ្យបង្អែកបារាយណ៍សន្ទុក ។ រីឯវត្ថុតាងសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ដើម្បីដោះស្រាយពេលក្រោយ ចំណែកអ្នកស្លាប់ត្រូវសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យ ៕ ប៊ុន រិទ្ធី

...

bun (3) bun (4) bun (1) bun (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print