ខេត្តស្ទឹងត្រែង ៖ ខណ្ឌរដ្ឋបាលជលផលក្រមការដឹកនាំរបស់លោកវង្ស សាវឿននាយរងខណ្ឌជលផលនៃមន្ទីកសិកម្មខេត្ត បានធ្វើការចុះបង្ក្រាបបទល្លើសនេសាទ តាមដងទន្លេសេកង់នឹងទន្លេមេគង្គ នឹងទប់ស្កាត់ឈ្មួញកណ្តាលដើទិញពីរប្រជានេសាទខុសច្បាប់ នឹងបង្ហាត់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋឲ្យដឹងថានេះជាត្រីឆក់ ឈប់ទិញបរិភោគបន្តទៀត នៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង ថ្ងៃទី៦ខែកុម្ភ:ឆ្នាំ២០១៧ វេលាម៉ោង៧.៤៥នាទីព្រឹក ។
លោកវង្ស សាវឿន នាយរងខណ្ឌជលផលខេត្តបានឲ្យដឹងកាលពីរព្រឹកថ្ងៃទី៧.ខែឆ្នាំដដែលថា: ការចុុះបង្រាបបទល្មើសនេសាទនឹងទប់ស្កាត់ឈ្មួញកណ្តាលទាំងនោះ ផ្សប់ផ្សាយក៍ដូចបង្ហាញដល់បងប្អូនប្រជាពលរដ្ឋឲ្យគាត់យល់ដឹងអំពីរប្រភេទត្រីឆក់ តើវារូបរាង្គនឹងមានលក្ខណ:របៀបណាដើម្បីកាត់បន្ថយឬក៍ឈានទៅដល់ ឈប់ប្រើទាំងស្រុងប្រភេទម៉ាស៉ីនឆក់ទាំងនេះ វាបះពាល់ដល់ពូជត្រីហើយវាឈានទៅរកអន្តរាយត្រីកំពង់តែពង វាអាចអាក់ខានការបន្តពូជន៍មួយរដូវអាចទៅពីរដូវនៃការបន្តពូជន៍របស់វាក៍មាន ។
លោកបន្តទៀតថា បើគ្មានអ្នកទិញក៍គ្មានអ្នកលក់ បើគ្មានឈ្មួញកណ្តាលទេក៍គ្មានអ្នកប្រព្រឹត្តិបទល្មើស នេសាទទាំងនេះដែរ ចំពោះអ្នកឆក់បើបង្ក្រាបបានលោកនឹងក៍សាងសំណុំរឿងបញ្ចូនទៅតុលាការរួមនឹងវត្ថុតាង ជាក់ស្តែងទៅតាមច្បាប់នៃមាត្រា៩៨ ជាប់គុកពី៣.៥ឆ្នាំ នឹងពិនិយជាប្រាក់ពីរ៥លានទៅ៥០លាន រៀល រីឯអ្នកទិញហៅថាឈ្មួញកណ្តាលស្មើនឹងរួមកំណិតដាក់ទុណឲ្យអ្នកប្រព្រឹត្តិ ពីរ១ខែទៅ១ឆ្នាំ ការចុះបង្ក្រាបនេះលោកអនុវត្តន៍បន្តរហូត ដូចភ្លៀងរលឹមចាប់ពីរចុងខែមករារហូត ទាល់តែអ្នកប្រព្រឹត្តទាំងនោះរាង ចាលឬឈប់ប្រព្រឹត្តិបន្តទៅទៀត ដោយមានកិច្ចសហការពីរសមត្ថកិច្ចផងដែរ។
គួររំលឹក ករណីបង្ក្រាបបទល្មើសជលផលខាងលើនេះហាក់បីដូចជាមិនរាង្គចាល បង្ក្រាបឯមុខកើតនៅក្រោយជលផលចេញផុតបទល្មើសទាំងនោះកើតវិញដដែល ព្រោះឈ្មួញកណ្តាលដើរដាក់ទុណឬខ្លះទៀត ទិញម៉ាស៉ីនទាំងនោះឲ្យរកក៍មាន ម្យ៉ាងវិញទៀត មាន សមត្ថកិច្ចនៅពីរក្រោយដាក់ខែដាក់ងៃ ទើបការ បង្ក្រាបរបស់ជំនាញជលផលមានការលំបាកនឹងយ៉ើតយ៉ាវ ដោយមានការពន្យាពេលពីរសមត្ថកិច្ចជាមុនគ្រប់ទីកន្លែងនឹងតាមតំបន់និមួយៗ ដែលពួគគាត់គ្រប់ គ្រង ទើបធ្វើឲ្យការបង្រាបរបស់ជលផលបរាជ័យ ភាគច្រើនបង្ក្រាបបានតែសម្ភារ:បន្តិចបន្តួចតែប៉ុណ្ណោះឯជនប្រព្រឹត្តិតែងតែរួចខ្លួន ៕ដោយ ៖ មាស សុផាត