ជនសង្ស័យ២នាក់ ថ្នាំញៀន៧កញ្ចប់តូច និងដាវសាំម៉ូរៃចំនួន៤ដេីមត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យបង្ក្រាប

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ថ្នាំញៀន៧កញ្ចប់តូច និងដាវសាំម៉ូរៃចំនួន៤ដេីមត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យបង្ក្រាបបាន។

ប្រតិបត្តការនេះចុះបង្ក្រាបកាលពីវេលាម៉ោង ១១ និង ៣០ នាទីថ្ងៃទី៦ខែកុម្ភះ ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ដែលដឹកនាំកម្លាំងដោយលោក ហួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យ បានសហការជាមួយលោក មៅ សាវឿ មេប៉ុស្ដិ៍ស្ទឹងមានជ័យ ហេីយប្រតិបត្តការណ៍នេះបានឃាត់ខ្លួនបាននូវជនសង្ស័យចំនួន២នាក់ ជនសង្ស័យសម្ថតិកិច្ចចាប់បានទី១ឈ្មោះ ចាន់ វណ្ណា ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកេីតហេតុខាងលេី ហេីយមានស្រុកកំណេីតនៅភូមិទួលសាលា ឃុំជ្រុលពពែ ស្រុករំដួល ខេត្តស្វាយរៀង។

ជនសង្ស័យទី២ឈ្មោះ ហុង មេត្តា ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដស្នាក់នៅកន្លែងកេីតហេតុខាងលេី ហេីយមានស្រុកកំណេីតនៅភូមិឡង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យដេីម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការតាមនិតិវិធីបន្ដ៕ តាឡឹម

...

IMG_1084 IMG_1085 IMG_1086

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print