តុលាការ​កាត់ទោស​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ថ្ងៃ​ទី​១​ មីនា​​

ចែករំលែក៖

ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការកាត់ទោសឃាតកដែលបាញ់សម្លាប់លោកបណ្ឌិតកែម ឡី នាព្រឹកថ្ងៃទី១ ខែមីនា ខាងមុខនេះ។

សវនាការនេះដឹកនាំដោយលោក លាង សំណាត់ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក លី សុផាណា ជាតំណាងអយ្យការ ។

លោក លី សុផាណា ដែលជាអ្នកនាំពាក្យអយ្យការ ផងនោះ បញ្ជាក់ថា សវនាការនេះពិតជាធ្វើឡើងនៅថ្ងៃទី១ ខែមីនា ប្រាកដមែន ។ ប៉ុន្តែលោកពុំទាន់អាចបញ្ជាក់បានថា តើនឹងមានសាក្សីប៉ុន្មាននាក់ចូលរួមសវនាការនោះទេ ។

គួររំលឹកថា បុរសម្នាក់ដែលសារភាពថាជាខ្មាន់កាំភ្លើងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ប្រធានអង្គការអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគនយោបាយ ត្រូវបានតុលាការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុននិងបទកាន់កាប់ ឬ ដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាត តាមមាត្រា២០០ និង ៤៩០នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសទាំងនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។

ជាមួយគ្នានេះ បុគ្គលដែលលក់អាវុធឲ្យខ្មាន់កាំភ្លើង ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទលក់ដូរអាវុធគ្មានការអនុញ្ញាត តាមមាត្រា២០ច្បាប់ស្ដីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ ផងដែរ ។

ជនសង្ស័យមានឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយបានទៅរស់នៅប្រកបរបរជាកម្មករចំការដំណាំនៅខេត្តស្រះកែវ ប្រទេសថៃ ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំង ស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និង មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ៕

IMG_1081 IMG_1083

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print