សមត្ថកិច្ចមិនខ្វល់អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបសតុលាការទៅលើជនជាប់ចោទឈ្មោះ សុខ នី ដែលជាឈ្មួញរកស៊ីឈើប្រណីតនៅស្រុកមេមត់សង្ស័យមានអាថកំបាំង

ចែករំលែក៖

ខេត្តកពង់ចាម+ត្បូងឃ្មុំ ៖ ដីកាបង្គាប់អោយចាប់ខ្លួនមួយរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដោយលោកចៅក្រមស៊ើបសួរ សោ សុតា ទៅលើជនត្រូវចោទឈ្មោះ សុខ នី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុក-ខេត្តត្បូងឃ្មុំ ក្នុងសំណុំរឿង រំលោភលើទំនុកចិត្ត និងបន្ទាប់ពីកោះហៅឲ្យចូលឆ្លើយម្តងជាពីដងមិនព្រមចូលខ្លួនមកនោះ ឥឡូវហាក់ដូចជាត្រូវបំភ្លេចចោលដោយក្រុមសម្មត្ថកិច្ចពាក់ពន្ធ័ទាំងពីខេត្ត ត្បូងឃ្មំ និងកំពង់ចាម ។

ករណីសម្មត្ថកិច្ចមិនខ្វល់អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការនេះដូចមានអាថកំបាំងអ្វីមួយ ទន្ទឹមនិងជនត្រូវចោទកំពុងតែមានសេរីភាពដើរហើ ហើយថែមទាំងប្រកបរបររកសីុឈើប្រណិតយ៉ាងរំភើយពេញស្រុកមេមត់ទៀតផង។

ទាក់ទងនិងករណីនេះដែរនគរដ្រេហ្កន មិនទាន់អាចសុំការបកស្រាយពីសម្មត្ថកិច្ចពាក់ពន្ធ័ទាំងពីខេត្តនេះបានទេ ដោយសារព្យាយាមដែរតែមិនមានការឆ្លើយតប។ ហើយដើមបណ្តឹងក៏ដូចមហាជន ដែលដឹងសាច់រឿងនេះ រងចាំមើលថា តើការមិនទាន់អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ស្ថាបន័កំពូលមួយនេះ របស់ក្រុមសម្មត្ថកិច្ចពាក់ពន្ធ័ តើដោយសារជនត្រូវចោទឈ្មោះ សុខ នី មានខ្សែគាថាខ្លាំងក្រាស់ធ្វើរឲ្យសម្មត្ថកិច្ចកាន់ដីកាយកទៅអនុវត្តចូលមិនចះុ ឬមួយក្រុមសម្មត្ថកិច្ចមិនមានថវិការសំរាប់ប្រេងចះុទៅអនុវត្ត៕ វណ្ណះ

...

IMG_1079 IMG_1080

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print