ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនធានារ៉ាប់រងជីវិតម្នាក់ ដោយសារតែបើករថយន្តគេចម៉ូតូ ហើយប៊ិះនឹងបុករបាំងថ្មពុះចែកទ្រូងផ្លូវផងដែរនោះ ក៏បានកាច់ចង្កូតជ្រុលទៅបុកម៉ូតូមួយគ្រឿង ដែលម្ចាស់បានចតទុកចោលលើចិញ្ចើមផ្លូវ ហើយត្រូវរថយន្តខាងលើបុកពីក្រោយបង្កអោយខូចខាតដំណំ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២១និង០០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចមុខព្រះវិហារ ចិន ហៅតាកាប៉ោង ស្ថិតតាមបណ្ដោយមហាវិថីសហពន្ធ័រុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញស្ដ្រីម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាកកូរូឡា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2E 0429 បើកបរតាមផ្លូវខាងលើ ក្នុងទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿន ហើយលុះមកដល់ចំនុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង មិនចាំម៉ាកបានបើកជ្រែពីមុខរថយន្តងើយដោយសារតែខ្លាចបង្កគ្រោះដល់ខាងម៉ូតូ ទើបម្ចាស់រថយន្តបង្ខំចិត្តបើកគេចពីម៉ូតូមួយគ្រឿងនោះ ហើយវីសនិងបុករបាំងថ្មពុះចែកទ្រូងផ្លូវ ទើបរថយន្តបានយកចង្កូតមកខាងស្ដាំ ក៍ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ រ ២៥៨៩ ភព១ ដែលបានចតទុកលើចិញ្ចើមផ្លូវហើយចំនែកម្ចាស់វិញ បានឡើងទៅទិញ ស្បែកជើងជជុះដែលគេដាក់លក់សំឃាប់របងព្រះវិហារចិននោះ ហើយបណ្ដាលអោយម៉ួតូមួយគ្រឿងនោះ នៅកៀបក្រោមរថយន្តអូសប្រមាណជា២០ម៉ែត្រទើបបានរថយន្តឈប់ ។
បើតាមការដឹងពីសាក្សីនៅកន្លែងកើតហេតុម្ចាស់រថយន្តខាងលើ គឺជាបុគ្គលិកក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត ប្រូដិនសល ហើយរូបគាត់ទើបតេចេញពីធ្វើការគោលបំណងបើករថយន្តត្រឡប់ទៅផ្ទះវិញ ។
ក្រោយពេលកើតហេតុ ខាងម្ចាស់រថយន្តដែលជាស្ដ្រីម្នាក់នេះ ដោយយល់ថា មិនចង់មានរឿងវែងឆ្ងាយក៏បានទទួលខុសត្រូវទាំងស្រុង ពីការខូចខាតម៉ូតូខាងលើ ហើយក៏យល់ព្រមយកម៉ូតូដែលរងគ្រោះនោះយកទៅជួសជុលអោយស្អាតវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ តុង សីហា