​ខ្សែប្រយុទ្ធ Yakubu វិលត្រឡប់មកលេងបាល់នៅប្រទេសអង់គ្លេសវិញ

ចែករំលែក៖

កីឡាករYakubuអតីតខ្សែប្រយុទ្ធឆ្នើម របស់ក្លិប Everton, Portsmouth និង Middlesbrough នៅក្នុងក្របខ័ណ្ឌ Premier League បានវិលត្រឡប់មកលេងនៅក្នុងប្រទេសអង់គ្លេសវិញហើយ។

គាត់បានផ្លាស់ពីក្លិប Kayserispor របស់ ប្រទេសទួរគីដើម្បីមកចូលរួមក្រុមCoventry ដែលកំពុងឈរលេខរៀងបាតតារាងក្នុងក្របខ័ណ្ឌអង់គ្លេស League One។ ដោយធ្លាប់មានកំណត់ត្រាក្នុងការស៊ុតបាល់បញ្ចូល ច្រើនឲ្យក្លិបPortsmouth និង Middlesbrough ទើបធ្វើឲ្យលោកRussell Sladeអ្នកចាត់ការក្រុមCoventryនាំយករូបគាត់មក ជួយសង្គ្រោះក្លិបកុំឲ្យធ្លាក់ទៅកាន់ក្របខ័ណ្ឌ បន្ទាប់ទៀត។

កីឡាករវ័យ៣៤ឆ្នាំ Yakubu ធ្លាប់បាន លេងឲ្យក្លិបចំនួន១៣ហើយដោយគាត់ ទទួលបានជោគជ័យបំផុតពេលលេងឲ្យក្លិប Portsmouthក្នុងរដូវកាលឆ្នាំ២០០៣ដល់ឆ្នាំ២០០៥។ ពេលនោះគាត់រកបាន២៩គ្រាប់ក្នុងចំណោម៦៥ប្រកួត ៕ ដេវីត

...

YAKUBU (1) YAKUBU (3) YAKUBU (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print