ឃាត់មន្រ្តីអង្គការការពារបរិស្ថាន៥នាក់ និងអ្នកបើករថយន្តដឹកឈើ៣នាក់ទៀត ពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើខុសច្បាប់

ចែករំលែក៖

 

ខេត្តក្រចេះ ៖ មន្រ្តីអង្គការការពារបរិស្ថាន៥នាក់ និង អ្នកបើករថយន្តដឹកឈើ៣នាក់ទៀត ត្រូវបានកម្លាំង នគរបាលស្រុកសំបូរ សហការជាមួយកម្លាំងនគរបាល ប៉ុស្ដិ៍ក្បាលដំរី , ជំនាញសង្កាត់រដ្ឋបាលព្រៃឈើ សណ្ដាន់ ធ្វើការឃាត់ ខ្លួន ពាក់ពន្ធនិងករណីលួចដឹកជញ្ជូនឈើខុសច្បាប់ ។

ការឃាត់ខ្លួនអ្នកទាំង៨នាក់ខាងលើនេះ ធ្វើឡើងនៅភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសំបូរ កាលពីវេលាម៉ោង១១ និង ២០នាទី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការសម្របសម្រួលពី លោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តក្រចេះ ។

ជនសង្ស័យ ទី១- ឈ្មោះ សុីម គឹមស៊ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូពោ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ទី២-ឈ្មោះ រាជប្រកប ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ទី៣-ឈ្មោះ ថៃ លាង ភេទប្រុសអាយុ ២៦ឆ្នាំ មានទីលំនៅភូមិទី១ ឃុំកោះសំរោង ស្រុកកំពងសៀម ខេត្តកំពង់ចាម ទី៤-ឈ្មោះប៊ុន ចាន់ថ្លា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូពោ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ និងទី៥-ឈ្មោះ ឡៃ សេងហ៊ាប ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ។ អ្នកទាំង៥នាក់មុខរបរធ្វេីការអង្គ ការការរពារបរិស្ថាននិងសិទ្ធពលរដ្ឋកម្ពុជា ។

បច្ចប្បន្នអ្នកទាំង៥នាក់ ត្រូវនគរបាលឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្នាននគរបាលស្រុកសំបូរ ដេីម្បីសួរនាំបន្ដនិតិវិធី ។

ដោយឡែកមនុស្ស៣នាក់ដែលជាម្ចាស់រថយន្ដនិងព្រូរថយន្ដដឹកឈេីនោះត្រូវឃាត់ខ្លួនបណ្ដោះអាសន្ននៅសង្កាត់រដ្ឋបាលព្រៃឈេីសណ្ដាន់ដេីម្បីកសាងសំសុំរឿងតាមនិតិវីធីរដ្ឋបាលព្រៃឈេី ។

នគរបាលស្រុកសំបូរបានបញ្ជាក់ថា រថយន្ដដែលជាមធ្យោបាយសម្រាប់ដឹកជញ្ជូន ម៉ាក់សាំងយ៉ុង ពាក់ស្លាក់លេខ ភ្នំពេញ 2Y-8445 បានដឹកសរសចំនួន៨ដើម និងឈើក្ដារបន្ទះចំនួន១៩សន្លឹក ប្រវែង៣ម៉ែត្រ ដែលជាឈើខុសច្បាប់។

លោក ណយ ស៊ីថាច អធិការងស្រុកសំបូរ ទទួលការងារយុត្តិធម៌បានឲ្យដឹងថា ក្រោយពីឃាត់ខ្លួនអ្នកទាំង៥នាក់ ជាមន្រ្តីអង្គការការពារបរិស្ថាន និងរថយន្ដរបស់ពួកគេចំនួន២ គ្រឿង យកទៅសួរនាំ ហើយកម្លាំងឆែកក្នុងរថយន្ដអ្នកទាំង៥នោះ រកឃើញកាំបិតផ្គាក់ និងកាំបិតប៉័ងតោក្នុងរថយន្ដ ៕ ជាយក្រុង

IMG_1111

...

IMG_1112 IMG_1111 IMG_1112 IMG_1115

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print