ភ្នំពេញ ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន បង្ហោះក្នុងទំព័រហ្វេសប៊ុករបស់សម្តេចមុននេះថា
ថ្ងៃនេះទោះបីខ្ញុំរីករាយជាមួយបុណ្យបញ្ចុះខណ្ឌសីមានៅវត្តព្រែកប្រាក៏ដោយ តែខ្ញុំនៅមានទុក្ខជាមួយការបាត់បង់មិត្តភក្រ័គឺលោកម៉ា សេរីដែលបានលាចាកលោកនេះនាព្រឹកមុិញនេះ។
ខ្ញុំបានជួបលោកម៉ា សេរី តាមទូរសព្ទ័ បន្ទាប់មកបន្តឆ្លងឆ្លើយគ្នាតាមline ដែលខ្ញុំបង្ហាញជូននេះ។តាមគំរោងព្រឹកនេះខ្ញុំនឹងផ្ញើសារសួរសុខទុក្ខគាត់ទៀត តែមិននឹកស្មានថាខ្ញុំទទួលសារពីលោក ហ៊ុយ វណ្ណៈ ថាលោក ម៉ា សេរីទទួលមរណភាពទៅហើយ។ខ្ញុំបាត់ដៃគូរដែលតែងហៅរកសួរនាំពីបញ្ហាកីឡា។ក្រៅពីសាររំលែកទុក្ខខ្ញុំគ្មានពាក្យអ្វីក្រៅពីពាក្យថាលាហើយជាមួយទឹកភ្នែកដើម្បីជូនដំណើរនោះឡើយ ៕
...