ចោរអស់លក្ខណម្នាក់​ លួចម៉ូតូរឺម៉កដឹកស្មៅបានហើយ តែជិះរត់មិនរួចត្រូវម្ចាស់តាមទាន់ចាប់វាយម្នាក់មួយដៃមួយជើងទើបប្រគល់អោយសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ចោរអស់លក្ខម្នាក់បានធ្វើសកម្មភាពលួចម៉ូតូរឺម៉កដឹកស្មៅបានហើយជិះរត់តែត្រូវម្ចាស់តាមទាន់បានស្រែកអោយប្រជាពលរដ្ឋនាំគ្នាចាប់បានហើយវាយម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចផ្លូលំភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ ស្រៀង គឹមស្រ៊ន់ ភេទប្រុសអាយុ៣៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិផ្សារតូចសង្កាត់ទួលសង្កែខណ្ឌឫស្សី
កែវនិងមានស្រុកកំណើតភូមិក្រូចសើចឃុំពុកឫស្សីស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។

ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះសោរ គង់ ភេទប្រុសអាយុ៤៦ឆ្នាំមុខរបរដើរច្រូតស្មៅលក់ស្នាក់នៅបន្ទប់ជួលភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិគោកចកឃុំគោកចកស្រុកកំពង់ត្របែកខេត្តព្រៃវែង។

ប្រភពពីជនរងគ្រោះបានអោយដឹងថានៅមុនកើតហេតុគាត់បានបើកម៉ូតូចាស់អូសរឺម៉កទៅច្រូតស្មៅជាមួយប្រពន្ធនិងកូននៅក្នុងបរិវេនវត្តវង្គត់បូរីស្ថិតនៅសង្កាត់ទឹកថ្លាពេលនោះក៍ចេញច្រូតតាមមុខរៀងៗខ្លួនដោយទុកម៉ូតូអូសរឺម៉កចោលខណះច្រូតស្មៅជិតពេញរឺម៉កទៅហើយស្រាប់តែបាត់ម៉ូតូអូសរឺម៉កពេលនោះគាត់បានសួរអ្នកនៅក្បែនោះហើយបានប្រាប់ថាមានបុរសម្នាក់បើកចេញទៅមុននេះបន្តិចពេលនោះកូនប្រុសគាត់បានហៅម៉ូតូឌុបជិះតាមរក។

ប្រភពដដែលបន្តទៀតថាក្រោយពីតាមរហូតមកដល់ចំណុចខាងលើក៍ជួបជនសង្ស័យកំពុងដោះកន្ទុយរឺម៉កចេញបំរ៉ុងយកតែម៉ូតូឃើញដូចនោះក៍ស្រែកអោយប្រជាពលរដ្ឋនៅក្បែនោះជួយអត្តរាគមន៍និងចាប់ខ្លួនបានហើយក៍ស្វាគមន៍មួយដៃមួយជើងទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការសាកសួរបន្ត។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូអូសរឺម៉កខាងលើពិតប្រាកដមែនហើយនៅក្នុងកាបូបជនសង្ស័សមត្ថកិច្ចធ្វើការដកហូតសម្ភារះល្មើសមួយចំបួនធំផងដែល។

បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី៕ តុង សីហា

...

Siha-1 (2) Siha-1 (4) Siha-1 (1) Siha-1 (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print