គម្រោងសេវាដឹកជញ្ជូន អ្នកដំណើរផ្លូវទឹកពីស្ពានព្រែកព្នៅដល់ក្រុងតាខ្មៅ និងចាប់ផ្ដើឆាប់ៗនេះ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញពីគម្រោងរៀបចំសេវា កប៉ាល់ល្បឿនលឿនដឹកជញ្ជូនអ្នកដំណើរ តាមដងទន្លេ ដោយរត់ពីចំណុចស្ពានព្រែកព្នៅ រហូតដល់ក្រុងតាខ្មៅ ដែលនានចំណត៩កន្លែង រត់ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៨យប់។

ចំពោះគម្រោងនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ យល់ឃើញថា ជាគម្រោងល្អដោយអាចរំដោះ ការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ បានមួយចំនួនធំ។

ការប្រកាសរៀបចំគម្រោងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយ ដែលរៀបចំឡើយនៅសាលារាជធានីភ្នំពេញថ្ងៃម្សិលមិញ នេះបើយោងតាម Facebook ផ្លូវការរបស់លោក ប៉ា សុជាតិវង្ស។

លោក ប៉ា សុជាតិវង្ស បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំគិតថា គម្រោងនេះពិតជាល្អ និងអាចផ្តល់សារសំខាន់ ច្រើនដល់ការរំដោះបញ្ហាកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញបានមួយផ្នែកធំ។ គម្រោងសេវាដឹកជញ្ជូនអ្នកដំណើរផ្លូវទឹក (Water taxi service) នេះ នឹងមានខ្សែរត់ពីស្ពានព្រែកព្នៅ រហូតដល់ក្រុងតាខ្មៅ ដែលមានចំណតចំនួន០៩កន្លែង និងដំណើរការចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៨យប់។ កប៉ាល់ដឹកជញ្ជូនអ្នកដំណើរល្បឿនលឿនទំនើបនេះ អាចផ្ទុកអ្នកដំណើរបាន៩០នាក់ ក្នុង ០១កប៉ាល់ ដែលក្នុងគម្រោងនេះនឹងប្រើប្រាស់កប៉ាល់ចំនួន ២០កប៉ាល់»។

ជាមួយគ្នានេះដែរ អភិបាលរាជធានីភ្នំពេញរូបនេះ បានសម្តែងនូវក្តីសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងសប្បាយរីករាយ និងចូលរួមជាមួយគម្រោងនេះ ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ៕ សំរិត

...

image3 image5 image1 image2 image4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print