នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ឃាត់ខ្លួនជនសង្ស័យម្នាក់ រក្សាទុកនូវសារធាតុញៀន១កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៧ ខែកុម្ហៈ ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី រក្សាទុកនូវសារធាតុញៀន១កញ្ចប់ ។

ជនសង្ស័យឈ្មោះ យ៉ន សេង ភេទ ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ច្រកចូលក្រោយក្រុមហ៊ុនឃ្យូប៊ី (០១៣ ) ផ្លូវព្រះមុនីវង្ស ក្រុមទី ៣២ ភូមិ ៥ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្ន៉ពេញ មុខរបរ អ្អ្នកយកពត័មានកាសែតយុវជន នៅចំណុចមុខផ្ទះគ្មានលេខ ច្រកចូលឌឿងហែម ក្រោយក្រុមហ៊ុនឃ្យូប៊ី (០១៣) ដកហូតបានៈ- ម្ស៉ៅក្រាមសថ្លា ០១ កូនកញ្ចប់ ។

ក្រោយកើតហេតុ ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ សមត្ថកិច្ចបាននាំខ្លួនទៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីចាក់ការតាមច្បាប់ ៕ ស រស្មី

...

image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print