ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកត្បូងឃ្មុំចះុល្បាតឃាត់ឆែករកឃើញសង្ស័យជាថ្នាំញៀនបន្តបន្ទាប់។
ការឆែករកឃើញនិងឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងនៅម៉ោង២ៈ០០នាទីរសៀលថ្ងៃទី៨ ខែគុម្ភះ ឆ្នាំ២០១៧ ចំនុចកាដ្ឋានសាងសង់សាលារខេត្តថ្មី ភូមិ និគមលេី ឃុំ ស្រឡប់ស្រុក_ខេត្តត្បូងឃ្មុំ ។
អធិការងស្រុកត្បូងឃ្មំុ លោក ឡុង សារិន បានឲ្យដឹងថា កាំលាំងជំនាញគ្រឿងញៀនស្រុកត្បូងឃ្មុំបានល្បាតត្រួតពិនិត្យឆែកឆេរលេីជនសង្ស័យឈ្មោះ ផល បូក ភេទ ប្រុស អាយុ ២៤ ឆ្នាំ នៅ ភូមិ ពន្លាក ឃុំ ចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោកបន្តថាករណីនេះសម្មត្ថកិច្ចរកឃើញ ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀន ចំនួន១កញ្ចប់តូច និងដកហូតទូរស័ព្ទដៃចំនួន ២គ្រឿង ម៉ូតូ១ គ្រឿងម៉ាក ស្កុបពីពណ៌ស( គ្មានស្លាកលេខ)លុះដល់ម៉ោង៤ៈ០០ នាទី ថ្ងៃដដែលសមត្ថកិច្ចយេីងបានបន្ដឆែកឆេរលំនៅឋានជនសង្ស័យរកឃើញម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀនចំនួន១កញ្ចប់ធំនិងសម្ភារៈជក់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរូមនិងវត្ថុតាងត្រូវបានសម្មត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី៕វណ្ណះ