ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងផ្ទះរហូតដល់ធំក្លិនស្អុយទើបបែកការណ៍កាលពីវេលាម៉ោង៥,២០នាទីល្ងាច ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំនុចផ្ទះលេខH18E1 ក្រុមទី៤ ផ្លូវបេតុង ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះមានឈ្មោះម៉េង រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងបាញ់ថ្នាំតុ-ទូ មានទីលំនៅកន្លែងកើតហេតុ ។
មន្ត្រីនគរបាលប៉ុស្តិ៍ព្រែកប្រាបានអោយដឹងថា តាមសំដីអ្នកជិតខាងជនរងគ្រោះត្រូវប្រពន្ធលែងលះ២-៣ខែមកហើយ ។ បន្ទាប់ពីបែកបាក់ជាមួយប្រពន្ធជនរងគ្រោះមានចេតនាធ្វើអត្តឃាត២-៣ដងហើយដែរតែត្រូវអ្នកជិតជួយទាន់ពេល លុះដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្ទះជនរង គ្រោះមិនបើកទ្វានោះឡើយ ចំណែកអ្នកជិតខាងក៍មិនបានចាប់អារម្មណ៍ដែរ ស្រាប់តែមក ដល់ល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០ ១៧ អ្នករស់នៅក្បែផ្ទះរបស់ជន រង គ្រោះធំក្លិនស្អុយចេញពីក្នុងបន្ទប់ក៍បាននាំគ្នាទៅមើលឃើញជនរង គ្រោះចងកសម្លាប់ខ្លួននៅក្បែរបង្អួច បង្កការភ្ញាក់ផ្អើលតែម្តង ។
លោកឡូ ភារម្យ នាយប៉ុស្តិ៍នគរបាលព្រែកប្រាបានអោយដឹងថា បើតាមការពិនិត្យរបស់គ្រូពេទ្យនិងក្រុមបច្ចេកទេស ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន មិនពាក់ព័ន្ធករណីផ្សេងនោះទេ ៕ សណ្តោស