ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ ក្នុងចំណោម៣នាក់ ដែលបានបើកកាណូត បាឡាស្មាច់ ដឹកឧបករណ៍ឆក់ត្រី១គ្រឿង ទៅបុកកាណូត១ផ្សេងទៀត បណ្តាលឲ្យស្ត្រីម្នាក់ធ្លាក់ទឹកស្លាប់រយៈពេល៣ថ្ងៃ ទើបតែរាវរកឃើញតាំងពីយប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភូមិចុងកោះ សង្កាត់ ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំ ។ កាលពីពេល ថ្មីៗនេះបានធ្លាយចេញពាក្យចចាមអារ៉ាមថា ការដោះលែងជនសង្ស័យនគរបាល ចរាចរផ្លូវទឹកបានយកប្រាក់៥លានរៀល ពីជនសង្ស័យ ។
យ៉ាងណា លោកប្រធានការិយាល័យនគរបាលចរាចរណ៍ជើងទឹកខេត្តបានបដិសេធថា រឿងនេះស្ថិតក្នុងដៃ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ហើយជនសង្ស័យ ដែលបានដោះលែងនោះ មិនពាក់ពន្ឋ័ ក្នុងរឿងនេះទេ ។
គួរបញ្ជាក់ផងដែរថា នៅយប់ថ្ងៃកើតហេតុជនសង្ស័យ៣នាក់ មាន១-ឈ្មោះ ឡេ យ៉ាំងឡឺយ អាយុ២០ឆ្នាំ ជាអ្នកបើក កាណូត ២-ឈ្មោះ ឡេ យ៉ាំងទឹង អាយុ៣៥ឆ្នាំ និង៣-ឈ្មោះ ង្វៀង យ៉ាំងអាង អាយុ ២៥ឆ្នាំ ទាំង៣នាក់ជាជនជាតិវៀតណាម នៅភូមិ ចុងកោះបានបើកកាណូតមួយគ្រឿង ដោយមានឧបករណ៍ ឆក់ត្រីត្រជាក់ ១គ្រឿងផងបានទៅបុកកាណូតបាឡា ស្មាច់ នារីរងគ្រោះឈ្មោះ វិន ធីមុំ ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិចុងកោះ បណ្តាលឲ្យ រងរបួស ធ្លាក់ចូលក្នុងទន្លេ ក្រោយមក រយៈពេល៣ថ្ងៃ ទើបរកសពឃើញ ។
ក្រោយពេលកើតហេតុ ជនសង្ស័យ ទាំង៣នាក់ ត្រូវបានប្រជា ពលរដ្ឋព័ទ្ធចាប់ ខ្លួនបានប្រគល់ជូនសមត្ថកិច្ចនគរបាល ចរាចរណ៍ជើងទឹកខេត្ត ។ ក្រោយពី សាកសួរជនសង្ស័យ២នាក់ ក្នុងចំណោម ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរ ជើងទឹកខេត្តដោះលែងឲ្យត្រឡប់ទៅវិញ ២នាក់ គឺឈ្មោះ ង្វៀង យ៉ាំងអាង និងឡេ យ៉ាំងទឹង ទើបមានពាក្យខ្សឹបខ្សៀវគ្នាថា ការដោះលែងមនុស្សទាំង២នាក់ខាងលើ ជាថ្នូរនឹងទឹកប្រាក់៥លានរៀល ។
លោក កែវ រតនា នាយការិយាល័យ ចរាចរណ៍ជើងទឹកខេត្ត បានបញ្ជាក់ថា លោកបានទទួលមនុស្ស៣នាក់មែន ហើយ បានសាកសួរកសាងសំណុំរឿងក្នុងនោះ មានឈ្មោះ ឡេ យ៉ាំងឡឺយ បានសារភាព ថា រូបគេជាអ្នកបើកបរកាណូតបុក កាណូតនារីរងគ្រោះ ចំណែកមនុស្ស២ នាក់ទៀត គ្រាន់តែសុំដោយសារទេរួម នឹងឧបករណ៍ឆក់ត្រី ក៏រូបគេទទួលបញ្ញើ ពីមនុស្សផ្សេងដែរ ឈ្មោះ លី គ្មានពាក់ ពន្ឋ័និងមនុស្ស២នាក់ ដែលសុំជិះដោយ សារឡើយ ។ ក្រោយពីបានទទួលចម្លើយ បែបនេះលោកក៏ឆ្លងយោបល់លោកព្រះរាជអាជ្ញារង ហើយព្រះរាជអាជ្ញារងប្រាប់ថា បើមិនពាក់ព័ន្ឋទេ កសាងសំរឿង តែត្រូវ យកមនុស្សម្នាក់ជាអ្នកបើកកាណូតមក ។ ចំណែកអ្នកដោយសារឲ្យដោះលែងទៅវិញចុះ ទើបលោកដោះលែងមនុស្ស២ នាក់នេះទៅ ។
ក្រោយពីការដោះលែង ស្រាប់តែឮថា រូបលោកដោះលែងយកប្រាក់៥លាន រៀលទៅវិញ ដែលរឿងនេះ ជាការណ៍មិន ពិតទេ ។ ករណីនេះក្រុមគ្រួសារជនរង គ្រោះក៏ដូចប្រជាពលរដ្ឋដែលបានមើលឃើញ រឿងរ៉ាវខាងលើសូមអំពាវនាវ ដល់សមត្ថកិច្ចពាក់ពន្ឋ័ ទាំងអស់ និង អង្គភាព ប្រឆាំងអំពើពុករលួយ មេត្តាជួយ ចុះស្រាវជ្រាវរឿងនេះបន្ទាន់ផង ព្រោះថា ឧបករណ៍ឆក់ ទោះមិនបានប្រើប្រាស់ ក៏ដោយ បើមានចេតនាលាក់ទុក គឺខុស ច្បាប់ប្រៀបដូចជាបានលាក់ទុកអាវុធ ខុសច្បាប់អ៊ីចឹងដែរ ៕ ហេង នរិន្ទ្រ