ស្រ្តីអ្នកលក់មាន់ត្រូវបានស្រ្តីអ្នកលក់បបរ និងកូនស្រីវាយរហូតរលូតកូន

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីអ្នកលក់មាន់ម្នាក់ បានទៅប្ដឹងសុំឲ្យ នគរបាលប៉ុស្ដិ៍កាកាប ជួយអន្តរាគមន៏ ដោយនាងបានអះអាង ប្រាប់នគរបាលថា នាងមានផ្ទៃពោះជាង១ខែ ប៉ុន្តែកូននោះបានរលូតទៅវិញហើយ ដោយសារតែនាងមាន ទំនាស់ជាមួយស្រ្តីម្នាក់ទៀត ដែលជាអ្នកលក់បបរ រួមជាមួយនឹងកូនស្រីអ្នកលក់បបរម្នាក់ទៀត ព្រួតគ្នាវាយ បណ្ដាលឲ្យនាងដួលអុកគូទ រហូតធ្លាក់ឈាមយ៉ាងខ្លាំង ហើយពេលនាងទៅកាន់មន្ទីរពេទ្យ ព្រះកុសុមះ ពិនិត្យសុខភាពត្រូវបាន គ្រូពេទ្យប្រាប់ថាកូននៅក្នុងផ្ទៃនាងនោះ បានរលូតបាត់ទៅហើយ។

ស្រ្តីខាងលើនោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាប កាលពីវេលាម៉ោង១០និង៣០ នាទីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយនគរបាលបានទទួលពាក្យបណ្ដឹងរបស់គាត់ និងត្រៀមចាត់ការ រឿងនោះទៅតាមផ្លូវច្បាប់ហើយ។

ស្រ្តីរងគ្រោះរូបនោះឈ្មោះ ហុង គីមហៀក អាយុ៣១ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៣២ ស្ថិតនៅក្នុងបុរីព្រីន ថោន ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅផ្សារ ស្លាបលែង ឃុំស្វាយអំពៀរ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ចំណែកស្រ្តីជាប់ចោទ មិនទាន់ត្រូវបានគេស្គាល់ ឈ្មោះនៅឡើយទេ គ្រាន់តែដឹងថាឈ្មោះហៅក្រៅថា ចែរី មុខរបរជាអ្នកលក់បបរនៅតូបក្បែរក្នុងនោះដែរ និងស្នាក់នៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមុនពេលកើតហេតុ ភាគីទាំងពីរនាក់នោះ មានទំនាស់គ្នាបន្តិចបន្តួច ពី រឿងការរកតូបក្បែរគ្នា ហើយមុនដំបូងទំនាស់កើតឡើង ដោយពាក្យសម្ដីតែប៉ុណ្ណោះ លុះក្រោយមកក៍ស្រាប់ តែឈានដល់ការវាយតប់គ្នា ដោយស្រ្តីរងគ្រោះម្នាក់ឯង ចំណែកភាគីម្ខាងទៀត មាន២នាក់ម្ដាយនិងកូនស្រី ហើយបានចាប់បោចសក់បោកជនរងគ្រោះ បណ្ដាលឲ្យដួលអុកគូទធ្លាក់ឈាម និងរលូតកូនតែម្ដង៕ សុខាសែនជ័យ

...

sokha3sokha4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print