រដ្ឋមន្រ្តីក្រសួងព័ត៌មានអះអាងថា អ្នកប្រើប្រាស់ស្លាកលេខកាសែតត្រូវមានទោសជាប់ពន្ធនាគារ

ចែករំលែក៖

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៧ បានអះអាងថា អ្នកប្រើប្រាស់ យានយន្តពាក់ស្លាកលេខមិនត្រឹមត្រូវដូចជាស្លាកលេខសារព័ត៌មានជាដើមនោះត្រូវ ប្រឈមនឹងការជាប់ពន្ធនាគារ ។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មានបាន បង្ហោះរូបម៉ូតូមួយគ្រឿងដែលបំពាក់ស្លាកលេខឈ្មោះ «ក្រសួងព័ត៌មាន មរតក តេជោ»។ លោករដ្ឋមន្រ្តីបានចាត់ទុកថា ការ បំពាក់ស្លាកលេខដែលរាជរដ្ឋាភិបាលហាម ឃាត់នេះជាការក្លែងឯកសារសាធារណៈ។

លោក ខៀវ កាញារីទ្ធ បានសរសេរនៅ លើហ្វេសប៊ុករបស់លោកជាមួយនឹងការ បង្ហោះរូបម៉ូតូខាងលើយ៉ាងដូច្នេះថា «ហេតុ អី្វនគរបាលចរាចរមើលមិនឃើញ? នេះ មិនមែនជាទោសពិន័យទេ តែជាទោសគុក (ក្លែងបន្លំលិខិតសាធារណៈ)» ។

កន្លងទៅក្រសួងព័ត៌មានក៏ធ្លាប់ចេញលិខិតហាមប្រាមមិនឱ្យមានស្លាកលេខសារព័ត៌មានបំពាក់នៅតាមម៉ូតូ ឬរថយន្ត ឡើយ។ ក្រសួងបានចាត់ទុកថា ការបំពាក់ ស្លាកលេខបែបនេះគឺជារឿងខុសច្បាប់និងប៉ះពាល់សេចក្តីថ្លៃថ្នូរបស់សារព័ត៌មាន៕ ហេង សូរិយា

...

ae-1-28 ae-27 ae-2-27

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print