គ្រូបង្វឹកកីឡាវាយកូនបាល់កម្ពុជារំពឹងបានឡើងទៅលេងក្រុម៣វិញក្រោយប្រកួត Davis Cup នៅប្រទេសបារ៉ែន

ចែករំលែក៖

ភ្នំពេញ៖ គ្រូបង្វឹកកីឡាវាយកូនបាល់ កម្ពុជាបានដាក់ក្តីសង្ឃឹមទៅលើកូនក្រុម របស់ខ្លួនថា ក្រោយពីប្រកួតក្នុង Davis Cup ២០១៧ក្រុមទី៤នៅប្រទេសបារ៉ែន (Bahrain) ក្រុមកីឡាករកម្ពុជាអាចទទួលបានសិទ្ធិឡើងមកលេងក្នុងក្រុមទី៣វិញ ខណៈកាលពីឆ្នាំ២០១៦ក្រុមកម្ពុជាបានធ្លាក់ចេញពីការប្រកួតក្រុម៣នៅប្រទេស អុីរ៉ង់ ។

លោក ជា ពៅ គ្រូបង្វឹកកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជាបានអះអាងថា សហព័ន្ធបានប្រមូលផ្តុំកីឡាករជម្រើសជាតិរបស់ខ្លួន៥នាក់ហ្វឹកហាត់បង្កើនបច្ចេកទេស ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Davis Cup ២០១៧ក្រុមទី៤ នៅប្រទេសបារ៉ែន នាខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីកីឡាករវាយកូនបាល់កម្ពុជាធ្លាក់ចេញពីការប្រកួតក្រុមទី៣កាលពីឆ្នាំ២០១៦នៅប្រទេសអុីរ៉ង់នោះ ។

លោកបានបន្តទៀតថា ការហ្វឹកហាត់ របស់ក្រុមជម្រើសជាតិ ចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ត្រៀមពីដើមឆ្នាំ២០១៧តាម រយៈការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់កីឡាករវាយបាល់កម្ពុជាបានកើនឡើងនូវកម្រិតបច្ចេកទេសយ៉ាងខ្លាំង ។ គ្រូជម្រើសជាតិរូបនេះ បញ្ជាក់ថា យោងតាមការហ្វឹកហាត់ និង បច្ចេករីកចម្រើនរបស់កីឡាករលោកសង្ឃឹមថា ក្រុមកីឡាករវាយកូនបាល់កម្ពុជាអាចឡើងទៅលេងក្រុមទី៣វិញបានជាក់ជាពុំខានឡើយ ។

លោកបន្ថែមថា ព្រឹត្តិការណ៍ Davis Cup ក្រុមទី៤ ចាប់ផ្តើមប្រកួតពីថៃ្ងទី៣ ដល់ថៃ្ងទី៨ ខែមេសា ឆ្នាំ២០១៧ មាន ប្រទេសចំនួន១២ចូលរួមមានដូចជា ប្រទេសបង់ក្លាដែស, បារ៉ែន, អុីរ៉ាក់, គៀរហ្ស៊ីស្ថាន, អារ៉ាប៊ីសាអ៊ូឌីត, ម៉ុង ហ្គោលី, មីយ៉ាន់ម៉ា, អូម៉ង់, សិង្ហបុរី, តាហ្ស៊ីគីស្ថាន, យេមែន និងកម្ពុជា។

គួររំលឹកថា កាលពីឆ្នាំ២០១២ប្រទេសកាតារធ្វើជាម្ចាស់ផ្ទះក្រុមកីឡាករកម្ពុជា បានឡើងទៅកាន់ក្រុមទី៣ម្តងដោយជាប់លេខ១ក្នុងពូលB ប្រកួតឈ្នះប្រទេស កាតារ មីយ៉ាន់ម៉ា សិង្ហបុរី និងប្រទេសហ្ស៊ក ដាដី។ ឆ្នាំ២០១៣ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ធ្វើម្ចាស់ផ្ទះកម្ពុជារក្សាបាននូវក្រុមទី៣ ឆ្នាំ២០១៤រក្សាបានក្រុមទី៣ ឆ្នាំ២០១៥ រក្សាបានក្រុមទី៣ និងឆ្នាំ២០១៦ អុីរ៉ង់ធ្វើម្ចាស់ផ្ទះកម្ពុជាបានធ្លាក់មកក្រុមទី៤វិញ ៕
សារីម

...

sarim (4) sarim (3) sarim (1) sarim (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print