ភ្នំពេញ៖ បុរសម្នាក់ដាច់ចិត្តធ្វើអត្តឃាតដោយចង.កបញ្ចប់ជិវិតដោយសង្ស័យបណ្ដាលមកពីគាត់មានជំងឺប្រចាំកាយនិងបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅរោងខាងក្រោយផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភព័ត៌មានពីស្ត្រីឈ្មោះមុិល គុណ អាយុ៦១ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះបានឱ្យដឹងថា កូនប្រុសរបស់គាត់(ជនរងគ្រោះ)មានឈ្មោះប្រាជ្ញ ផា អាយុ៣៥ មុខរបរកសិករ ស្នាក់នៅភូមិកើតហេតុខាងលើ មិនដែលមានរឿងអ្វីនោះទេ រឿងស្នេហាអីក៏អត់ដែរ តែប៉ុន្មានថ្ងៃកន្លងមកនេះកូនគាត់ឧស្សាហ៍ឈឺក្បាលជាញឹកញាប់ ប៉ុន្តែគាត់មិនដឹងថាមានជំងឺអីនោះឡើយ។ លុះដល់ម៉ោង៤ទៀបភ្លឺថ្ងៃទ១០ ខែកុម្ភៈ ខណៈពេលប្តីរបស់គាត់ដែលជាឪពុកជនរងគ្រោះ បានដើរទៅក្រោយផ្ទះស្រាប់តែឃើញកូនដែលចង.ក ប៉ុន្តែមុនដំបូងមិនបានថាចង.កនោះទេ។ មើលភ្លាមៗដូចជាឈលើកៅអីប្ដីគាត់បានសួរតែមិនឮឆ្លើយសោះហើយដោយមានការសង្ស័យក៏បានចូលទៅមើលឱ្យច្បាស់ទើបដឹងថា កូនចង.កស្លាប់បាត់ទៅហើយទើបភ្ញាក់ផ្អើលតែម្តង។
ក្រោយពីហេតុសមត្ថកិច្ចជំនាញបានទៅដល់កន្លែងកើតហេតុនិងធ្វើកោសល្យវិច័យរួចប្រគល់សពឱ្យឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ
...