ខេត្តឧត្តរមានជ័យ ៖ អ្នកកាសែត៤រូបបានរងនូវការ ប្រមាថដល់អាយុជិវិត ពីសំណាក់ឈ្មោះ វ៉ុន ខណៈចុះយកព័ត៌មាន និងថតផ្ដិតយករូបភាពរថយន្ដមុខសញ្ញាដឹកបទល្មើសឈើចេញពីព្រំដែននៅចំណុចភូមិអូថ្មឃុំត្រពាំងប្រិយស្រុកអន្លង់វែងខេត្តឧត្តមានជយ័ កាលពីរសៀលថ្ងៃទី9 ខែកុម្ភះ ឆ្នាំ2017 ។
ឈ្មោះ វ៉ុន នេះត្រូវបានគេស្គាល់ថា ជាកម្មករស៊ីឈ្នួល បើករថយន្ដដឹកឈើគ្រញូងអោយមន្ត្រីនគបាលពាក់ ស័ក្ត១ ឈ្មោះ ឆាំ ឆាយ ហៅ ម៉ៅ ដែលគេល្បី ឈ្មោះជាយូរយាណាស់មកហើយ ក្នុងមុខជំនួញឈើគ្រញូងឆ្លងដែនដ៏ធំមួយនៅក្នុងស្រុកអន្លង់វែងគ្មាន សមត្ថកិច្ចណាហ៊ានបង្ក្រាបទេ ។
អ្នកកាសែតដែលបានរងការគំរាមកំហែងទី1-ឈ្មោះសា វី អ្នកយកពត៍មានអប្សរាANN ទី2-លោកសាន់ រិន អ្នក យកពត៍មានCPN ទី3-ឈ្មោះចាន់ រិទ្ធ អ្នកយកព័ត៍ មានTVHD 8 និងទី4-សួន ជុំនោ អ្នកយកពត៍មានប៉ុស្ដិ៍លេខ3។
តាមការអោយដឹងពីលោក សាវី អ្នកយកព័ត៍មានអប្សរាANNថា ឈ្មោះឆាំ ឆាយ ហៅម៉ៅពាក់សក្កុិ១ ប៉ូលិសនៅអធិការដ្ឋានស្រុកអន្លង់វែងបានទៅធ្វើការគំរាមកំហែងដល់ពួកគាត់ ដោយនិយាយថា នៅស្រុកអន្លង់វែងគ្មានសមត្ថកិច្ចណាម្នាក់ហ៊ានចាប់ឈើគេទេ គឺហ៊ានចាប់តែឈើយាយម៉ៃ យួនតែប៉ុណ្ណោះគេរកស៊ីច្រើនឆ្នាំមកហើយមិនដែលអ្នក ណាចាប់ឡើយ។
ចំណែកលោកសាន់ រិន អ្នកយកព័ត៌មានCPN បានអោយដឹងថាឈ្មោះវ៉ុន ដែលជាមនុស្សញៀនថ្នាំ បាន និយាយកំរាមថា នឹងបើករថយន្ដគៀរថយន្ដអ្នកសារ ពត៍មានទម្លាក់ពីលើភ្នំដងរ៉ែកអោយស្លាប់ទាំងអស់ ។
លោកសួនជុំនោបានអោយដឹងដែថាក្រុមបង្កររបស់ឈ្មួញឈើក្រញូងជាមន្រ្តីប៉ូលិសឈ្មោះម៉ៅបានធ្វើការគំរាមកំហែងយ៉ាងខ្លាំងនិងកូនចៅឈ្មោះវ៉ុនបានមកគំរាមសម្លាប់ដល់កន្លែងស្នាក់នៅថែមទៀតកាលពីយប់ថ្ងៃទី៩គុម្ភះនេះ។
ក្នុងស្ថានភាពបែបនេះធ្វើអោយក្រុមអ្នកសាពត៍មានទាំងបួននាក់កំពុងតែស្ថិតនៅក្នុងស្ថានភាពអសន្តិសុខនិងមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្រោយពេលរងការគំរាមកំហែងពីមេឈ្មួញឈើក្រញូងជាមន្រ្តីប៉ូលិសស្រុកអន្លង់វែង និងបក្ខពួកដែលសុទ្ធសឹងជាក្រុមញៀនថ្នាំទាំងនោះ ៕