ម៉ូតូស៊េរីថ្មី៣គ្រឿង ត្រូវរថយន្តឡិចសុីសបើកបុករះបណ្ដាលឲ្យយុវជនម្នាក់របួសធ្ងន់ និង៥នាក់របួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ យុវជនក្មេងស្ទាវមួយក្រុមបានជិះម៉ូតូមកពីដើរលេង ក៏ត្រូវបានរថយន្តឡិចស៊ីសRX330 មួយគ្រឿងបើកមកបុករះពីក្រោយ បណ្តាលអោយរងរបួសធ្ងន់ស្រាល០៦នាក់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១នឹង៤៥នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលកើតហេតុនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា៖ នៅមុនពេលកើតហេតុ គេបានឃើញយុវជនក្មេងស្ទាវមួយក្រុមដែលមានគ្នាប្រមាណជាង១០នាក់ បានជិះម៉ូតូ៥គ្រឿងឌុបគ្នា ដែលទើបតែចេញពីផ្ទះនៅម្តុំតាខ្មៅបម្រុងជិះទៅខួបកំណើតមិត្តភ័ក្តិនៅម្តុំកោះពេជ្រ ខណៈពេលមកដល់ចំណុចកើតហេតុក្បែរនិងប៉ុស្ដិ៍ចាក់អង្រែលើ ក៏ត្រូវរថយន្តឡិចស៊ីស RX330 ពណ៌ស មួយគ្រឿងមិនចាំស្លាកលេខ បានបើកស្របទិសគ្នាមកបុករះម៉ូតូចំនួន០៣ គ្រឿង បណ្តាលអោយយុវជនម្នាក់រងរបួសបាក់ជើងម្ខាង និង៥នាក់ទៀតរងរបួសស្រាល ក្នុងនោះក៏មាននារីម្នាក់របួសស្រាលផងដែរ។ ដោយឡែកម៉ូតូដែលរងការខូចខាតរួមមាន ទី១ម៉ូតូNex ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខកណ្តាល1T-3955 ចំណែកឯ២គ្រឿងទៀត ម៉ាកហ៊ុងដាឌ្រីមសេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ។

ក្រោយពេលកើតហេតុជនរងគ្រោះម្នាក់ដែលរងរបួសធ្ងន់នោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យសង្គ្រោះភ្លាមៗ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើអន្តរាគមន៍នៅកន្លែងហេតុ នឹងយកម៉ូតូទាំង៣គ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីរង់ចាំម្ចាស់ម៉ូតូយកឯកសារត្រឹមត្រូវមកពិនិត្យរួចយកទៅវិញ ៕ ភារ៉ា ដង្កោ

...

IMG_5424 IMG_5417 IMG_5421 IMG_5431 IMG_5427

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print