ជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកបុរសម្នាក់ជិះកង់ឆ្លងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានជិះកង់ឆ្លងកាត់ទទឹងផ្លូវមិនប្រយ័ត្នក៏ត្រូវម៉ូតូមួយគ្រឿងដែលជិះគ្នាពីរនាក់បើកមកបុកចំពាក់កណ្តាលកង់ពេញទំហឹង បណ្តាលឲ្យខាងម្ចាស់កង់រងរបួសធ្ងន់ និង២នាក់ខាងម៉ូតូរងរបួសស្រាល ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ទុលមុខនិងបុរីពិភពថ្មីចំការដូង ផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយជនរងគ្រោះទាំង៣នាក់នោះមិនបានស្គាល់ឈ្មោះនោះទេ។

តាមប្រភពពត៌មានពីកន្លែងកើត បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់អាយុប្រហែល២៥ឆ្នាំ បានជិះកង់ឆ្លងកាត់ទទឹងផ្លូវ ក្នុងទិសដៅ ពីលិចទៅកើត ខណះដល់ពាក់កណ្ដាលផ្លូវ ក៌ស្រាប់តែមានយុវជនពីរនាក់អាយុប្រហែល២០ឆ្នាំដូចគ្នា បានជិះម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM 9321 បានធ្វើដំនើរតាមផ្លូវ តាមផ្លូវ២១៧ក្នុងទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់កើត ដោយតែល្បឿនម៉ូតូលឿនពេក ធ្វើអោយអ្នកបើកម៉ូតូចាប់ហ្វ្រាំងមិនទាន់ ក៍ជ្រុលទៅបុកនិងនិង បុរសដែលជិះកង់ ចំពាក់កណ្តាលពេញទំហឹង បណ្តាលអោយជិះកង់ រងរបួសរយះកំផួនជើងខាងឆ្វេង ចំណែកកង់ រងកាខូចខាតដាច់ជាពីរ ។ ដោយឡែកខាងម៉ូតូរងកាខូចខាត វៀចខ្នងនិងបែកក្បាលលើ ចំនែកមនុស្សរងរបួសបែកមុខបែកមាត់សន្លប់ស្ដូកស្ដឹងទាំងពីរនាក់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់នាក់ ត្រូវបានរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដង្កោ ចំនែកម៉ូតូនិងកងត្រូវបានសមត្ថកិច្ចជំនាញមកវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ធានខណ្ឌដង្កោដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ

...

IMG_5477 IMG_5473 IMG_5476 IMG_5475

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print