ប្រកាសក្លិបកីឡាវាយសីបញ្ជាការដ្ឋានការពារអាកាសកងទ័ព ជើងគោកជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាវាយសីកម្ពុជា

ចែករំលែក៖

ភំ្នពេញ៖ កាលពីរសៀលថៃ្ងទី១១ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានការពារ អាកាសកងទ័ពជើងគោកមានរៀបចំប្រារព្ធ ពិធីប្រកាសក្លិបវាយសី បញ្ជាការដ្ឋានការ ពារអាកាសកងទ័ពជើងគោកជាសមាជិក ពេញសិទ្ធិរបស់សហព័ន្ធកីឡាវាយសីកម្ពុជា ក្រោមអធិបតីភាពលោក លី កុសល ប្រធាន សហព័ន្ធកីឡាវាយសីកម្ពុជា និងប្រតិភូអម ដំណើរជាច្រើនរូបទៀត ។

លោក អ៊ូ សីុណា បានឲ្យដឹងថា តាម លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសហព័ន្ធ កីឡាវាយសីកម្ពុជាដោយអនុវត្តតាមផែនការសកម្មភាពរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំបានពង្រឹងពង្រីកចលនាកីឡាវាយសីបានទូលំទូលាយពង្រឹងសមត្ថភាពបច្ចេកទេសសំដៅឈានទៅរកលទ្ធផលល្អ ប្រសើរក្នុងការប្រកួតជាលក្ខណៈជាតិ អន្តរជាតិ ពិសេសត្រៀមដណ្តើមជ័យលាភីក្នុងព្រឹត្តិការណ៍កីឡាអាសីុអាគ្នេយ៍ឆ្នាំ ២០២៣ដែលរៀបចំនៅរាជធានីភ្នំពេញ ។

យោងតាមសេចក្តីសម្រេចរបស់គណៈ កម្មាធិការប្រតិបត្តិស្តីពីការទទួលស្គាល់ក្លិប កីឡាវាយសីបញ្ជាការដ្ឋានការពារអាកាស ជាសមាជិកពេញសិទ្ធិដែលសហព័ន្ធកីឡា វាយសីកម្ពុជាមានសមាសភាពដឹកនាំក្លិប ១០រូប ក្នុងនោះលោក សុខ ប៉ាង ជា ប្រធានកិត្តិយស ។ ក្រោមគំនិតផ្តួចផ្តើម របស់លោកនាដើមខែកុម្ភៈ ឆ្នាំ២០១៧ បានរៀបចំតារាងវាយសីមួយក្នុងទីតាំង មូលដ្ឋានការពារអាកាស (ទួលត្រាច) ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យរាជធានីភ្នំពេញបង្កើតបានមួយក្រុមកីឡាករកីឡាការិនីវាយសីចំនួន១៩នាក់ ក្រោមការជួយឧបត្ថម្ភ ទាំងស្មារតីសម្ភារពថ្នាក់ដឹកនាំអគ្គបញ្ជាការនិងសប្បុរសជនមួយចំនួនមកទល់បច្ចុប្បន្ននេះដោយសមាជិកភាគច្រើនជាមន្រ្តីរាជការ សិស្ស និស្សិតបម្រើការងាររដ្ឋដូច្នេះការហ្វឹកហាត់បានតែក្រៅម៉ោងការងារហើយដំណើរការហ្វឹកហាត់ជារៀងរាល់ល្ងាចថៃ្ងសៅរ៍ និងថៃ្ង អាទិត្យ ។ រយៈពេល៣ខែដោយមានការ បញ្ចាំងវីដេអូឯកសាររបៀបវាយ និងចល័ត ទីតាំងប្តូរវិធីសាស្រ្តរូបភាពក្នុងពេលប្រកួត ក្រៅពីនេះបានហ្វឹកហាត់អនុវត្តជាក់សែ្តង ពីទ្រឹស្តីរួម និងហ្វឹកហាត់សកម្មភាពបច្ចេក ទេសប្រកួតបច្ចុប្បន្នក្លិបពំុមានគ្រូបង្វឹកទេ។
ជារឿយៗលោកប្រធានកិត្តិយសក្លិប វាយសីបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោកបានបំផុសជំរុញណែនាំផ្តល់ សម្ភារដល់កីឡាករកីឡាការិនីឲ្យមានឆន្ទៈ និងផលប្រយោជន៍នៃវិស័យកីឡាដែលនាំ មកនូវសុខភាពល្អ មិត្តភាព ជៀសផុតពី អបាយមុខ ពិសេសគ្រឿងញៀន ។

ក្នុងឱកាសនោះដែរលោកសាស្រ្តា ចារ្យ ស្តើង ជា អគ្គលេខាធិការសហព័ន្ធ កីឡាវាយសីកម្ពុជាបានអានសេចក្តីសម្រេចបញ្ចូលក្លិបកីឡាវាយសីបញ្ជាការដ្ឋានការ ពារអាកាសកងទ័ពជើងគោកជាសមាជិក ពេញសិទ្ធិរបស់សហព័ន្ធកីឡាវាយសីកម្ពុជា ចាប់ពីពេលនេះតទៅ ។ ក្នុងនោះលោក សុខ ប៉ាង ក្លាយជាប្រធានកិត្តិយសក្លិប កីឡាវាយសីរបស់បញ្ជាការដ្ឋានការពារអាកាសផងដែរ ។

លោក លី កុសល ក្នុងនាមសហព័ន្ធ កីឡាវាយសីកម្ពុជាបានអបអរសាទរ ចំពោះលទ្ធផលដ៏ត្រចះត្រចង់បញ្ជាក់ឲ្យឃើញពីជោគជ័យមួយបានមកពីការប្តេជ្ញាចិត្តរបស់អស់លោក លោកស្រី យុវជន យុវតីសំខាន់បំផុតកត្តាសុខសន្តិភាពស្ថិរភាពនយោបាយទូទាំងព្រះរាជា ណាចក្រកម្ពុជានាំមកសមិទ្ធផលដ៏ធំធេងមិនអាចប្រៀបប្រដូចនិងកាត់ថ្លៃបានជូនប្រជា ពលរដ្ឋ សង្គមជាតិទាំងមូលក្រោម នយោបាយឈ្នះ-ឈ្នះរបស់ប្រមុខរាជ រដ្ឋាភិបាលដឹកនាំប្រកបដោយដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់កាលានុវត្តភាពមានការរីកចម្រើនលើគ្រប់វិស័យក្នុងនោះក៏មានវិស័យកីឡាដែលកំពុងទទួលការចាប់អារម្មណ៍ពីប្រជាពលរដ្ឋមហាជនផងដែរ ។

ការបង្កើតក្លិបកីឡា គឺលើកកម្ពស់សុខុ មាលភាពដល់ប្រជាពលរដ្ឋមានកម្លាំងពលំមាំមួនរហ័សរហួនបញ្ញាវាងវៃនិងជម្នះ នូវជំងឺតម្កាត់ផ្សេងៗមិនឲ្យបៀតបៀនរាងកាយយើង ។

បន្ទាប់ពីប្រគល់សេចក្តីសម្រេចទទួល ស្គាល់លោក សុខ ប៉ាង ជាប្រធានកិត្តិយស ក្លិបកីឡាវាយសីបញ្ជាការដ្ឋានការពារ អាកាសកងទ័ពជើងគោកនិងប្រគល់ អំណោយជាសម្ភារសម្រាប់ហ្វឹកហាត់់រួច មកគណៈអធិបតីនិងប្រតិភូអមដំណើរក៏បានអញ្ជើញទស្សនាកាំភ្លើងការពារអាកាសរបស់បញ្ជាការដ្ឋានដែលកន្លងមកបានការពារបូរណភាពទឹកដីព្រះរាជាណាចក្រកម្ពុជាមិនឲ្យបាត់បង់សូម្បីមួយមិលី្លម៉ែត្រតាម អនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោនាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជាដែលជាមគ្គុទេសដ៏ឆ្នើមរបស់មាតុភូមិអង្គរនៃយើង ៕ សុខដុម

...

3 2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print