ពលរដ្ឋអាហ្វ្រិកខាងត្បូងខកចិត្តពេលប្រធានាធិបតី និងតំណាងរាស្រ្តប្រើប្រាស់ដៃជើងក្នុងសភា

ចែករំលែក៖

នៅក្នុងកិច្ចប្រជុំសភាអាហ្វ្រិកខាងត្បូងកាលពីថ្ងៃទី៩ ខែកុម្ភៈ ក្លាយទៅជារឿង អាស្រូវ «សោកនាដកម្មនយោបាយ» ក្រោយពេលដែលតំណាងរាស្ត្រមកពី គណបក្សប្រឆាំងបានប្រើប្រាស់ដៃជើង ដើម្បីដោះស្រាយបញ្ហា ដែលក្រុមសមាជិកសភាខកចិត្តចំពោះការដឹកនាំរបស់ប្រធានាធិបតី។

នៅក្នុងកិច្ចប្រជុំសភាក្នុងទីក្រុង Cape Town ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Jacob Zuma មានគម្រោងថ្លែងសុន្ទរកថា នៅក្នុងសភា។ ជាមួយគ្នានោះលោកក៏ បានស្នើដល់ក្រុមសន្តិសុខជាង៤០០នាក់ការពារ អគារដ្ឋសភា ខ្លាចមានហេតុការណ៍ អាក្រក់កើតឡើង។ តំណាងរាស្ត្រគណបក្ស ប្រឆាំងមានការខកចិត្តយ៉ាងខ្លាំងចំពោះ សកម្មភាពរបស់ប្រធានាធិបតីដោយចាត់ទុកថាជាសកម្មភាពគ្រប់គ្រងដោយ យោធារបស់ប្រធានាធិបតី។

នៅក្នុងកិច្ចប្រជុំមេដឹកនាំគណបក្ស ប្រឆាំងបានដាក់សំណួរចោទសួរទៅលើប្រធានាធិបតីជាច្រើន ធ្វើឲ្យប្រធានាធិបតីត្រូវផ្អាកសុន្ទរកថារបស់ខ្លួន។

ក្រោយមកតំណាងរាស្ត្រមកពីគណ បក្សប្រឆាំងស្លៀកពាក់អាវក្រហមត្រូវបានកម្លាំងសន្តិសុខអូសចេញក្រៅសភា។ ពេលនោះការប៉ះទង្គិចគ្នាកើតឡើងដោយតំណាងរាស្ត្រគណបក្សទាំង២បានប្រើ ប្រាស់ដៃជើងជំនួសសម្តីនិយាយគ្នា។

នៅខាងក្រៅសភាវិញ ប៉ូលិសបានបំបែក ហ្វូងបាតុកម្មដែលមាន២ក្រុមផ្សេងគ្នាមួយក្រុមប្រឆាំងនិង១ក្រុមទៀតគាំទ្រ។

រយៈពេលចុងក្រោយនេះប្រធានាធិបតីអាហ្វ្រិកខាងត្បូងទទួលរងការរិះគន់យ៉ាងខ្លាំងពីក្រុមប្រឆាំងក៏ដូចជាពលរដ្ឋមួយ ចំនួនធំ ដោយសារតែបញ្ហាសេដ្ឋកិច្ច។ ជាមួយគ្នានេះ ប្រធានាធិបតីក៏ទទួលរង ការចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុក រលួយជាទ្រង់ទ្រាយធំផងដែរ៕

namphi

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print