អឺរ៉ុបនឹងជួបវិបត្តិធ្ងន់ធ្ងរប្រសិនបើមានប្រទេសផ្សេងមួយទៀតចាកចេញពីសហគមន៍នោះ

ចែករំលែក៖

សហគមន៍អឺរ៉ុបនាពេលនេះកំពុងតែ ប្រឈមនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរក្រោយពេលអង់គ្លេសបានចាកចេញពីសហគមន៍នេះ មក។ ជាមួយគ្នានេះប្រសិនបើការបោះ ឆ្នោតនៅបារាំង ហើយគណបក្សប្រឆាំង ជាប់ឆ្នោតនោះនឹងមានការបោះឆ្នោតប្រជាមតិចាកចេញពីអឺរ៉ុបជាបន្តទៀតដូចអ្វីដែល មេដឹកនាំគណបក្សប្រឆាំងបានលើកឡើង។

កត្តាមួយទៀតដែលធ្វើឲ្យអឺរ៉ុបត្រូវបែកបាក់នោះគឺការដាក់ទណ្ឌកម្មគ្នាឯងតែម្តង។ កន្លងមកថ្មីៗនេះប្រធានគណៈកម្មាធិការសហគមន៍អឺរ៉ុបបានប្រកាសថា នឹងដាក់ ទណ្ឌកម្មទៅលើប្រទេសណាដែលមិនព្រម ទទួលយកជនភៀសខ្លួនទៅរស់នៅក្នុងប្រទេសរបស់ខ្លួនតាមការសន្យាចែករំលែក ជនភៀសខ្លួនដែលហូរចូលអឺរ៉ុបកាន់តែច្រើននោះ។

ចំណុចទាំងនោះធ្វើឲ្យសហគមន៍អឺរ៉ុប កំពុងតែជួបគ្រោះថ្នាក់ ហើយបញ្ហារបស់សហគមន៍នេះមិនអាចដោះស្រាយបាន នៅក្នុងជំនួបពិភាក្សារបស់មេដឹកនាំទាំង អស់។ ទាំងនេះគឺជាការប្រកាសរបស់អធិការបតីអាល្លឺម៉ង់ អែនហ្គែលឡា ម៉ាគែលនៅក្នុងកិច្ចប្រជុំសហគមន៍អឺរ៉ុបនាទីក្រុង Bratislava ។ សហគមន៍អឺរ៉ុបមាន២៧ ប្រទេសបានជួបប្រជុំគ្នាលើកលែងតែអង់គ្លេសនៅទីក្រុង Bratislva ។ ប្រធានបទ សំខាន់នៅក្នុងកិច្ចប្រជុំនេះគឺគម្រោងចាកចេញពីអឺរ៉ុបរបស់អង់គ្លេស។ ក្រៅពីនេះក៏បានពិភាក្សាគ្នាអំពីជនភៀសខ្លួន សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។

ក្នុងពេលជាមួយគ្នានេះសមាជិកព្រឹទ្ធសភាអឺរ៉ុបលោក Martin Schulz បានទទួល ស្គាល់ថា អឺរ៉ុបកំពុងធ្លាក់ក្នុងដំណាក់កាលគ្រោះថ្នាក់។
អ្នកឯកទេសសេដ្ឋកិច្ចធ្លាប់ទទួលបានពានរង្វាន់ណូបែលរូបនេះបានបញ្ជាក់ថា មិនមានអនាគតទៀតឡើយសម្រាប់សហគមន៍ប្រទេសចាយប្រាក់រួមអឺរ៉ូ។

លោក Joseph Stiglitz អតីតទីប្រឹក្សាជាន់ខ្ពស់របស់អតីតប្រធានាធិបតីអាមេរិកBill Clinton ធ្លាប់ទទួលបានពានរង្វាន់ណូបែលសេដ្ឋកិច្ចនាពេលថ្មីៗនេះបានបញ្ជាក់ថា ប្រទេសចាយប្រាក់រួមអឺរ៉ូចាំបាច់ត្រូវតែ បញ្ចប់ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចជៀសវាងវិបត្តិកាន់តែធ្ងន់ជាងនេះ។

លោក Joseph Stiglitz បញ្ជាក់ទៀតថា ការណ៍ដែលអង់គ្លេសចាកចេញពីសហ គមន៍អឺរ៉ុបនោះធ្វើឲ្យមានការផ្លាស់ប្តូរនៅ ក្នុងតំបន់ទាំងមូលហើយអាចជំរុញឲ្យអឺរ៉ុបធ្លាក់ក្នុងដំណាក់កាលនៃការដួលរលំ។ លោកបន្តទៀតថា អុីតាលីអាចជាប្រទេសបន្ទាប់ដែលនឹងដើរតាមគន្លងរបស់អង់គ្លេស ចាកចេញពីអឺរ៉ុប។ ទាំងនោះហើយអឺរ៉ុបគួរតែពិចារណាដើម្បីបញ្ចប់សហគមន៍នេះដោយស្ងប់ស្ងាត់ចៀសវាង «គ្រោះមហន្ត រាយនយោបាយកើតឡើង»។

បើទោះបីទើបតែបានបង្កើតឡើងក្នុង រយៈពេល១៥ឆ្នាំ (១៩៩៩) សហគមន៍ ប្រទេសចាយប្រាក់រួមអឺរ៉ូជាច្រើនលើកឡើង ពីប្រសិទ្ធភាពនៃសហគមន៍ក្រោយពេលប្រឈមនឹងវិបត្តិសេដ្ឋកិច្ចជាទ្រង់ទ្រាយធំនៅក្នុងឆ្នាំ២០០៨-២០០៩។

ទិន្នន័យជាផ្លូវការបានបង្ហាញថា នៅ ក្នុងត្រីមាសទី២នេះកំណើនសេដ្ឋកិច្ចនៅ តំបន់ចាយប្រាក់អឺរ៉ូបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែមានការព្រួយបារម្ភចំពោះ ការចាកចេញរបស់អង់គ្លេសពីសហគមន៍អឺរ៉ុប ហើយនិងការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ អីុតាលី និងបារាំង។
ទីភ្នាក់ងារស្ថិតិ Eurostat បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូចំនួន១៩ប្រទេសបានធ្លាក់ចុះពី០,៦ ភាគមកដល់០,៣ភាគរយនៅក្នុងរយៈពេល ៣ខែចុងក្រោយនេះ។

ក្រុមហ៊ុនទិន្នន័យ Factset បានឱ្យដឹង ថា ចំណូលប្រចាំត្រីមាសដែលមាន០,៣ភាគរយនេះគឺស្របនឹងការព្យាកររបស់អ្នកវិភាគរបស់ក្រុមហ៊ុន។

អ្នកវិភាគបានឱ្យដឹងនៅពេលដែលការព្យាករកាលពីខែមុនថា ភាពមិនច្បាស់លាស់នៃបញ្ហារបស់ប្រទេសអង់គ្លេសបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង។ កត្តាទាំងនេះនឹងបន្តបង្កើតបញ្ហាដល់កំណើនសេដ្ឋ កិច្ច រហូតដល់ពេលដែលទំនាក់ទំនងរវាងសហភាពអឺរ៉ុបនឹងអង់គ្លេសត្រូវបានបញ្ចប់។

បើប្រៀបធៀបនឹងឆ្នាំមុនសេដ្ឋកិច្ចរបស់ តំបន់ចាយប្រាក់អឺរ៉ូបានកើនឡើង១,៦ភាគ រយនៅក្នុងរយៈពេល៣ខែដល់ខែមិថុនា ពោលគឺជាតួលេខគ្មានការផ្លាស់ប្តូរពីការ ព្យាករកាលពីដំបូង។

អាល្លឺម៉ង់ជាប្រទេសដែលមានសេដ្ឋ កិច្ចធំជាងគេបំផុតរបស់អឺរ៉ុបមានភាពល្អជាងការរំពឹងទុកជាមួយនឹងកំណើន០,៤ភាគរយនៅក្នុងត្រីមាសទី២ពោលគឺធ្លាក់ចុះ ០,៧ភាគរយបើធៀបនឹងត្រីមាសទី១។

អេស្ប៉ាញដែលមានសេដ្ឋកិច្ចកើនឡើង បន្ទាប់ពីស្ថិតក្នុងភាពជាប់គាំងអស់រយៈពេល ជាច្រើនឆ្នាំនោះបានកើនឡើង០,៧ភាគ រយពោលគឺធ្លាក់ចុះពី០,៨ភាគរយកាលពីត្រីមាសទី១។ ចំណែកអង់គ្លេសវិញទទួល បានកំណើន០,៦ភាគរយ បន្ទាប់ពីធ្លាក់ចុះ ដល់០,៤ភាគរយ។

ក្រោយពេលអង់គ្លេសបានសម្រេចចាក ចេញពីអឺរ៉ុបនោះធ្វើឲ្យសហគមន៍ដ៏ធំបំផុតលើពិភពលោកមួយនេះប្រឈមនឹងការ បែកបាក់គ្នាក្នុងពេលដែលវិបត្តិជាច្រើន កំពុងកើតឡើងនៅអឺរ៉ុបក្នុងនោះមានវិបត្តិជនភៀសខ្លួននិងសេដ្ឋកិច្ចជាដើម។

អ្នកវិទ្យាសាស្ត្រនយោបាយរុស្ស៊ីលោក Vitaly Tretyakov បានបញ្ជាក់ថា វាសនាសហគមន៍អឺរ៉ុបនាពេលនេះមានភាពល្អ ប្រសើរ តែពេលខាងមុខមិនអាចប្រសើរ ដូចនេះឡើយ។ លោក Vitaly Tretyakov បានបញ្ជាក់ថា ស្ថានភាពនៅអឺរ៉ុបមិនខុសអ្វីពីជោគវាសនារបស់អតីតសហភាពសូវៀតនោះឡើយ។ សូវៀតបានរស់រានមានជីវិតជិត៧០ឆ្នាំ ជាពេលវេលាមួយយ៉ាងយូរ តែទីបំផុតក៏ត្រូវតែបែកបាក់។ ចំណែក សហគមន៍អឺរ៉ុបក៏នឹងត្រូវបែកបាក់ពេល មានអាយុកាលដូចទៅនឹងសូវៀតគឺអំឡុងឆ្នាំ២០២២ខាងមុខ។

រយៈពេល៧០ឆ្នាំមិនមែនជាពេលវេលា ខ្លីនោះឡើយគឺត្រូវឆ្លងកាត់៣ជំនាន់មនុស្ស ដឹកនាំ។ ជំនាន់ជីតាបានបង្កើតឡើងនិងសាងសង់នូវអ្វីដែលថ្មីៗ។ ជំនាន់កូនចៅ ទទួលបាននូវអ្វីដែលថ្មីៗពីជីតា ហើយប្រើ ប្រាស់វាមិនបានគិតដល់ភាពខុសឆ្គងនោះឡើយ។ ចំណែកជំនាន់កូនចៅគឺមិនបាន មើលឃើញពីភាពល្អអត់ខ្ចោះដែលជំនាន់មុខបន្សល់ទុកនោះទេ។ លើសពីនេះទៅទៀតអ្នកជំនាន់ក្រោយបានបោះបង់ទស្សនៈ របស់អ្នកជំនាន់មុនបំផ្លាញនូវអ្វីដែលអ្នក ជំនាន់មុនខិតខំបង្កើតឡើងទីបំផុតក៏ដួល រលំ។ ប្រវត្តិសាស្ត្រសហភាពសូវៀតបាន វិវឌ្ឍដូចខាងលើ។ ពេលនេះសហគមន៍អឺរ៉ុប កំពុងតែធ្វើដំណើរតាមគន្លងសហភាពសូវៀត នៅពេលដ៏ខ្លីខាងមុខជំនាន់ក្រោយរបស់ អឺរ៉ុបនឹងក្លាយជាកម្លាំងនយោបាយដ៏សំខាន់ របស់សហគមន៍៕

Angela Merkel, German Chanchellor, gestures as she speaks during a press conferencevwith the EU President in the german Chancellory in Berlin Germany, Wednesday, Jan. 13, 2010.  Photographer: Michele Tantussi / Bloomberg News

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print