ស្គាល់ឈ្មោះជនសង្ស័យជាក្រុមចោរប្លន់ទូមាសនៅផ្សារធំថ្មីក្រុងកំពង់ចាមទាំង៤នាក់ហើយ ក្នុងចំណោមបក្ខពួកគេដទៃទៀតដែលកំពុងគេចខ្លួនក្នុងនោះក៏មានអ្នកក្រុងកំពង់ចាមដែរ

ចែករំលែក៖

ខេត្តកំពង់ចាម ៖  ជនសង្ស័យ៤នាក់ ក្នុងនោះមានស្រីម្នាក់ ដែលបានធ្វើសកម្មភាពភ្ជង់ប្លន់អាជីវករលក់មាស នៅក្បែរផ្សារធំថ្មីក្រុងកំពង់ចាម យកអស់ជិត២មឺិនដុល្លារ ត្រូវបានកម្លាំងនគរបាលតាមចាប់បាននៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧ នៅក្នុងទឹកដីខេត្តសៀមរាប ។

តាមប្រភពពីសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ជនសង្ស័យដែលចាប់បានទី១.ឈ្មោះពៅ សំអឿន ភេទប្រុស អាយុ៣៧ឆ្នាំ នៅ រាជធានីភ្នំពេញ ២.ឈ្មោះ យឹម សុភាព ភេទស្រីអាយុ៤៩ឆ្នាំ នៅសង្កាត់ទន្លេបាសាក់ ៣.ឈ្មោះ សុខ ស៊ីនួន ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ៤.ឈ្មោះ ស្រី សំអឿន ភេទប្រុស អាយុ៤៨ឆ្នាំ ភូមិ២៣ សង្កាត់បឹងកក់២ រាជធានីភ្នំពេញ ០៤នាក់ខាងលើចាប់ខ្លួនបាន ចំណែកជនសង្ស័យ៤នាក់ទៀតសម្មត្ថកិច្ចកំពុងតាមប្រមាញ់និងរត់គេចខ្លួន។

ករណីប្លន់អាជីវករលក់មាស នៅជាប់ផ្សារធំថ្មី ខេត្តកំពង់ចាម យីហោ «សុខ លក្ខិណា» ក្រុមចោរយកទឹកប្រាក់អស់សរុបជិត២ម៉ឺនដុល្លារ។ រ

បាយការណ៍របស់សមត្ថកិច្ច ឲ្យដឹងថា សម្ភារៈដែលបាត់បង់រួចមាន ទូរស័ព្ទដៃ៤គ្រឿង, លុយខ្មែរប្រហែល៤លានរៀល, លុយដុល្លារ ប្រហែល៣ពាន់ដុល្លារ, លុយបាត ប្រហែល១០ម៉ឺនបាត និងគ្រឿងមាស ផ្លាកទីន មានតម្លៃប្រហែល១ម៉ឺនដុល្លារ។ ចោរបានធ្វើសកម្មភាពចូលប្លន់ទូមាសកាលពីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងលិចជាប់ផ្សារធំថ្មី ស្ថិចនៅភូមិទី១២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ៕វណ្ណះ

...

IMG_1283 IMG_1284 IMG_1285 IMG_1286

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print