លោកវរសេនីយ៍ឯក អ៊ុំ ហាងប្រធានការិយាល័យនគរបាលកិច្ចការប៉ុស្តិ៍ចុះពង្រឹងការងារប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ក្រុង/ស្រុកចំណុះស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប បានបញ្ចាឱ្យលោកវរសេនីយ៍ឯក អ៊ុំ ហាងនាយការិយាល័យនគរបាលកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំកម្លាំងក្រោមឱវាទចុះធ្វើការត្រួតពិនិត្យ សកម្មភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ចំណុះឱ្យអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង១២ទូរទាំងខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៧នេះ។

ដើម្បីថែរក្សាការពារ សន្តិសុខ សុវត្ថិភាព ឱ្យបានកាន់តែល្អ ជូនដល់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងការបំរើសេវ៉ាសាធារណៈ ក្នុងគោលបំណងពង្រឹងបន្ថែមទៀត ទៅលើការអនុវត្តភារកិច្ចជំនាញ និងកែតំរូវនូវបញ្ហាប្រឈមនានា ឱ្យបានល្អសាកសមជាប៉ុស្តិ៍នគរបាលរដ្ឋបាលជួរមុខ ។

ក្នុងការបង្ការ ទប់ស្កាត់បទល្មើស និងបំរើសេវ៉ាជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ដែលធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តលើកងកម្លាំងនគរបាលយើង និងដើម្បីចូលរួមចំណែកក្នុងការបង្ការ ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ស្របតាមការអនុវត្តនូវគោលនយោបាយភូមិឃុំ/សង្កាត់មានសុវត្ថិភាពដែលយើងទាំងអស់គ្នាកំពុងរួមគ្នាអនុវត្ត ៕ ប៊ុនរិទ្ធី

...

IMG_1315 IMG_1316 IMG_1317 IMG_1318

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print