ព្រះសង្ឃជិត៣០០អង្គធ្វើពិធីរាប់បាត្របង្សូលឧទ្ទិសផល បុណ្យឲ្យអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានមេគង្គ នឹងតាមបណ្តោយផ្លូវជាតិលេខ៩

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៧ ព្រះសង្ឃជិត៣០០អង្គបានធ្វើពិធី រាប់បាត្របង្សូលឧទ្ទិសកុសលដល់អ្នកស្លាប់នៅលើស្ពានមេគង្គ នឹងនៅលើផ្លូវជាតិលេខ៩ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយមានពុទ្ធបរិសទ្ទជិតឆ្ងាយអញ្ចើញចូលរួមរាប់បាទជាច្រើន នឹងឧទ្ទិសកោសល់យកផល្លាអានិសង្ឃរាង្គៗខ្លួន នឹងមន្ត្រីអ្នកមុខអ្នកការកងកម្លាំងអញ្ចើញចូលរួមធ្វើចរាចរណ៍ ការពារសន្តិសុខក្នុងពិធីរាប់បាទនេះផងដែរ ដែលប្រារព្វនៅលើស្ពានមេគង្គតែម្តងស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ នឹងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោកតាអាចារ្យ ផល ធម្មការស្រុកបានឲ្យដឹងកាលព្រឹកថ្ងៃទី១៣នេះថា ក្នុងការធ្វើពិធីរាប់បាទដែលមានព្រះសង្ឍនិមុនចូលរួមរាប់បាទជិត៣០០ព្រះអង្គក្នុងខេត្ត ដោយផ្តើមចេញពីព្រះអង្គព្រះនាមពុទ្ធ យ៉ាំ ព្រះអនុគុណខេត្តនឹងធម្មការខេត្តនឹងស្រុក ព្រមទាំងគណៈកម្មការពុទ្ធបរិសទ្ធចំណុះជើងវត្តទាំងមូល បានមូលមតិគ្នាជាឯកឆាន់ធ្វើពិធីនេះឡើងកោលបំណង ដើម្បីឧទ្ទិសកោលសល់ដល់អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានមេគង្គនឹងកំណាត់ផ្លូវជាតិលេខ៧ ដើម្បីឲ្យខ្មោចដែលស្លាប់នោះបានទទួលនូវការឧទ្ទិសនេះផង នឹងរំងាប់នូវគ្រោះចង្រៃទាំងឡាយដែលមាននោះឲ្យសាបរលាប អស់ទៅកំឲ្យមានគ្រោះថ្នាក់ឬគ្រោះចង្រៃចូលមកបៀតបៀន ដល់បងប្អូនប្រជាជនខ្មែរនឹងពុទ្ធបរិសទ្ធទាំងអស់ដែលធ្វើដំណើរលើផ្លូវនឹងលើស្ពាននេះ ហើយឲ្យទេវតាឆ្នាំថ្មីឆ្នាំរការជួយថែរក្សាឲ្យជួបតែសំណាងល្អ នឹងសេចក្តីសុខគ្រប់គ្នាគ្រប់ក្រុមគ្រួសារ ៕ ដោយ ” មាស សុផាត”

...

IMG_1343 IMG_1344 IMG_1345 IMG_1346 IMG_1347 IMG_1348

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print