រថយន្តនិងម៉ូតូ២គ្រឿងប្រលះគ្នារបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាលដោយសារករណីរវាងរថយន្តនិងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងលាន់សូរដូចរន្ទះបណ្ដាលអោយដួលរណូករណែលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១២ខែកុម្ភះឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រ ១៣៨/១៣៩  ស្ថិតនៅភូមិ ប្រសូត្រ2  ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ មុំ នៅ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករ នៅភូមិ ព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង និង អ្នករួមដំណើរ ឈ្មោះ ថេង គង្គា ភេទស្រី   អាយុ ១៧ឆ្នាំ  មុខរបរ កម្មការិនី រស់នៅភូមិឃុំជាមួយគ្នាដោយជិះម៉ូតូម៉ាកហុងសេ១២៥ពណ៍ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H៦៧៥៥ ខូចខាតយ៉ាងដំណំ។រីឯអ្នកបើករថយន្ត ម៉ាក ឡុចស៊ីស ពណ៌  ខ្មៅ ស្លាកលេខ ភ្នំពេញ ២Q ៥៦១២ មានឈ្មោះ ម៉ាង កល្យាណ  ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ រត់តាក់ស៊ី រស់នៅភូមិ លៀប  ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង។ ចំពោះអ្នកម៉ាក អ៊ែប្លែក ពណ៌ ក្រហមខ្មៅ ស្លាកលេខគ្មាន បើកបរដោយឈ្មោះពុត សូរិយា ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ និស្សិត រស់នៅភូមិ ត្រពាំងរុន ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និង ឈ្មោះ ពេជ្រ ពន្លឺ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សាក្សីបានអោយដឹងថា មុនកើតហេតុមានប្រុសស្រី២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងសេ១២៥ ពណ៍ ខ្មៅដោយធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ក្នុងទិសដៅពីត្បូងទៅជើងមិនគោរព សិទ្ធិអាទិភាព  ក៏ទៅបុកនិងរថយន្តមួយគ្រឿងនិងម៉ូតូម៉ាក អ៊ែប្លែក មួយគ្រឿងទៀតដែលធ្វើដំណើរពីលិច ទៅកើត  ស្របទិសគ្នាពេញទំហឹងលាន់សូដូចរន្ទះបណ្ដាលអោយដួលរណូករណែលពេញផ្លូវត្រូវបានអ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ខានមកអន្តរាគមន៏យកភាគីទាំងសងខាងមកកាន់មន្ទីពេទ្យបង្អែកស្រុកព្រមទាំងធ្វើការវាស់វែងនិងអូសវត្ថុតាងទាំង៣គ្រឿងមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីចត់ការតាមច្បាប់។សមត្ថកិច្ចបញ្ជាក់ថាមូលហេតុ:ដោយសារតែ ម៉ូតូហុងដាសេ125 មិនគោរព សិទ្ធិអាទិភាព ទើបជួបគ្រោះថ្នាក់ចរាចរណ៏នេះកើតឡើង  ៕

...

Sothan-1 (4) Sothan-1 (3) Sothan-1 (2) Sothan-1 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print