ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់រដ្ឋបាលខេត្តសៀមរាប League 1 រដូវកាលទី២ ឆ្នាំ២០១៦-២០១៧

ចែករំលែក៖

ខេត្តសៀមរាប៖ ដើម្បីលើកកម្ពស់វិស័យកីឡានៅកម្ពុជាមន្ត្រីរាជការនៃរដ្ឋបាលខេត្តសៀមរាបដែលមានទឹកចិត្តស្រឡាញ់ និង ចូលចិត្តវិស័យកីឡាបាល់ទាត់ ដោយ មានគណៈកម្មការបាល់ទាត់ស្ម័ត្រចិត្តរដ្ឋ បាលខេត្តសៀមរាបបានរៀបចំការប្រកួតបាល់ទាត់ដើម្បីយកពានរង្វាន់ប្រចាំរដ្ឋ បាលខេត្តសៀមរាប League1 ក្នុងរដូវ កាលទី២ឆ្នាំ២០១៦ ២០១៧ ដោយមានការចូលរួមពីក្រុមកីឡាកររបស់មន្ទីរអង្គភាពចំនួន១១ក្រុមមានកីឡាករ២៦៤នាក់ដែលបានចាប់ដំណើរការប្រកួតពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៦ មកដល់ដើមឆ្នាំ ២០១៧នេះ ។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់រដ្ឋបាលខេត្តសៀមរាប គឺជាលើកទី២ហើយ ក្នុងរដូវកាលទី១នៅឆ្នាំ២០១៥-២០១៦ ដែលមានក្រុមកីឡាកររបស់មន្ទីរអង្គភាព ចំនួន១៨ក្រុម ដែលមានកីឡាករចំនួន ២៥២នាក់ចូលរួម ការប្រកួតពានរង្វាន់នេះ គឺជាការដកស្រង់នូវបទពិសោធន៍រវាងក្រុមមួយទៅក្រុមមួយដោយឆ្លងកាត់ការប្រកួតក្នុងរយៈពេល១១អាទិត្យកន្លងមកនេះ ក្រុមកីឡាករដែលបានលេចធ្លោ ហើយ ទទួលពិន្ទុខ្ពស់នោះគឺទី១ក្រុមអាជ្ញាធរ អប្សរា,ទី២ក្រុមសាលាក្រុង,ទី៣ក្រុម ហនុមាន និងទី៤ក្រុមមន្ទីរសង្គមកិច្ច ។

ក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រនាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ រួមមានពីរក្រុម ប្រកួតដោយក្រុមហនុមានប្រកួតជាមួយក្រុមមន្ទីរសង្គមកិច្ចដណ្តើមយកចំណាត់ថ្នាក់លេខ៣ និងលេខ៤, ក្រុមអាជ្ញាធរអប្សរាប្រកួតជាមួយក្រុមសាលាក្រុងសៀមរាប ដណ្តើមយកចំណាត់ថ្នាក់លេខ១ និង លេខ២ ។

ដោយមានការប្រកួតយ៉ាងស្វិតស្វាញ ប្រកបដោយលក្ខណៈបច្ចេកទេសរបស់ ក្រុមកីឡាករទាំងពីរជាលទ្ធផលដែលទទួលបានក្នុងគូទី១ក្រុមមន្ទីរសង្គមកិច្ចយកឈ្នះក្រុមហនុមាន ។ ចំណែកគូទី២ក្រុមអាជ្ញា ធរជាតិអប្សរាយកឈ្នះក្រុមសាលាក្រុងសៀមរាប (៦ទល់នឹង២) ។

ចំពោះពានរង្វាន់រដ្ឋបាលខេត្តសៀមរាប League1 ឆ្នាំ២០១៦-២០១៧ ក្រុមទី១/បានទៅលើក្រុមអាជា្ញធរជាតិ អប្សរាបានចំណាត់លេខ១ និងលេខ២ បានទៅលើក្រុមសាលាក្រុងសៀមរាប, លេខ៣បានទៅលើក្រុមមន្ទីរសង្គមកិច្ច និងលេខ៤បានទៅលើក្រុមហនុមាន ។

លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានមានប្រសាសន៍ក្រើនរំលឹកដល់ក្រុមកីឡាករទាំងអស់ទាំង អ្នកទទួលជ័យលាភីនិងអ្នកមិនបានទទួលជ័យលាភីត្រូវបង្កើននូវសមត្ថភាពបច្ចេកទេសរបស់ខ្លួនបន្តទៀតដើម្បីត្រៀមលក្ខណៈ ក្នុងការប្រកួតដណ្តើមជ័យលាភីនៅឆ្នាំបន្ត ។ ម៉្យាងទៀតចំពោះក្រុមកីឡាករដែលទទួលបាននូវជ័យលាភីក៏មិនត្រូវមានមោទនភាពនូវជ័យជំនះរបស់ខ្លួន គឺត្រូវតែបង្កើនការហឹ្វកហាត់បច្ចេកទេសរបស់ខ្លួនបន្តដើមី្បត្រៀមលក្ខណៈក្នុងការចូលរួមប្រកួតនៅថ្នាក់ជាតិផងដែរ ។ដូច្នេះយើងគ្រប់គ្នាត្រូវចូលរួមលើកស្ទួយនូវវិស័យកីឡានៅកម្ពុជា ដើម្បីនាំមកនូវសុខភាពល្អមាំមួនជៀសឲ្យឆ្ងាយពីគ្រឿងញៀន ៕ ប៊ុន រិទ្ធី

...

DSC_8407 DSC_8409 DSC_8455

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print