ខេត្តស្វាយរៀង ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារនារីរងគ្រោះថាបានចាប់រំលោភរហូតបានសម្រេចកាលពីវេលាម៉ោង២និង៤០ទាបភ្លឺ ឈានចូលថ្ងៃទី១២ខែកុម្ភះឆ្នាំ២០១៧ ស្ថិតក្នុងភូមិអង្គតាមូឃុំមនោរម្យស្រុកស្វាយទាប។
សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានអោយដឹងថា យុវជនសង្ស័យមានឈ្មោះ ពៅ ឌីណា អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មាន ទីលំនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប រីឯនារីរងគ្រោះមានឈ្មោះ ជុំ ស្រីសៀត អាយុ២២ឆ្នាំ មុខរបរកម្មការិនី មានទីលំនៅភូមិធ្លកសង្កាត់ច្រកម្ទេស ក្រុងបាវិត។
ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចនគរបាលថា រូបគេមិនបានចាប់រំលោភទេ ខណះបានស្រលាញ់គ្នាយូរហើយ ប៉ុន្តែដោយនៅថ្ងៃកើតហេតុគេបាននិយាយសាងសងគ្នា បន្ទាប់មកមានអារម្មណ៍ក៏រួមរ័ក្សគ្នា លុះព្រឹកឡើងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។
នារីរងគ្រោះបានប្រាប់ថា នាងបានប្រកែកចាំចូលស្ដីសិន កុំអោយប្រព្រឹត្តខុសប្រពៃណី ប៉ុន្តែនៅតែមិនព្រមក៏ធ្វើសកម្មភាពរំលោភតែម្ដង។ក្រោយពីសាកសួរួចសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលស្រុកស្វាយទាបចាត់ការតាមច្បាប់ ៕