លោកស្រី ម៉ែន សំអន៖ ជំរុញឲ្យមន្ដ្រីអធិការកិច្ចបន្ដរកបាតុភាពអសកម្មនៅតាមក្រសួង,ស្ថាប័ន ,សហគ្រាសសាធារណៈ និងមន្ទីរអង្គភាព ដែលធ្វើឲ្យខ្ជះខ្ជាយថវិការដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ម៉ែន សំអន៖ បានជំរុញឲ្យមន្ដ្រី អធិការកិច្ច បន្ដរកបាតុភាពអសកម្មនៅតាមបណ្ដាក្រសួង,ស្ថាប័ន , សហគ្រាស សាធារណៈ និងមន្ទីរ អង្គភាព ដែលធ្វើឲ្យខ្ជះខ្ជាយថវិការដ្ឋ មានស្ថាប័ន មួយចំនួន ចំណាយថវិការដ្ឋមិនទាន់បានអនុវត្ដត្រឹមត្រូវតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្ដ ដូចជាការធ្វើអាជីវកម្ម ខ្លះមិនបានបង់ចំណូលចូលថវិការដ្ឋ ដូចជាអាជីវកម្មភាសុីផ្សារជាច្រើន មិនបានអនុវត្ដន៏តាមកិច្ចសន្យា និងសៀវភៅបន្ទុក ការធ្វើអាជីវកម្មក្នុងវិស័យ ព្រៃឈើ នៅមានភាពអនាធិបតេយ្យ និងនៅមានការ រំ លោភ បំពានដីធ្លី របស់ប្រជាពលរដ្ឋ ដែលបញ្ហាទាំងអស់នេះបង្កជាទំនាស់ដ៏រាំរ៉ៃ។

លោកស្រី ម៉ែន សំអន ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញបែបនេះខណៈ លោកស្រី ជាអធិបតីក្នុងពិធីបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការ ងារ២០១៧ របស់ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធ សភា និង អធិការកិច្ច នាព្រឹកថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ២០១៧។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ៖ រយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ក្រោយពីយើង បានចុះធ្វើអធិការកិច្ច នៅតាមបណ្ដាស្ថាប័ន, ក្រសួង ,មន្ទីរ ,អង្គភាព នានារួចមក ឃើញថា តាមបណ្ដាស្ថាប័ន នីមួយៗនោះ បានបង្កើនការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ក្នុង សកម្មភាព ការងាររបស់ខ្លួន ស្របតាមឆន្ទះ របស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ និងអភិបាលកិច្ចល្អ ។

លោកស្រីបន្ដថា ៖ វឌ្ឍនភាព នៃការងារគ្រប់ផ្នែករបស់ក្រសួង ពិតជាបានរួមចំណែក ដ៏សំខាន់ក្នុងការពង្រឹងអភិបាល កិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្រោម ការដឹកនាំប្រកបដោយបញ្ញាញាណ ដ៏ឈ្លាសវៃ របស់សម្ដេច អគ្គមហាសេនាបតីតេជោ នាយក រដ្ឋមន្ដ្រី ហ៊ុន សែន ។

លោកស្រីបានបញ្ជាក់ថា ៖ ក្នុងឆ្នាំ២០១៦ និង២០១៧នេះ ក្រសួងបានទទួលពាក្យបណ្ដឹង រឿងទំនាស់ដីធ្លី រវាងដីរដ្ឋ និងក្រុមហ៊ុន ,ដីរដ្ឋជាមួយ ប្រជាជន បានទទួលចំនួន៧០ បណ្ដឹង នៅអគ្គនាយកដ្ឋានអធិការកិច្ចចំនួន ២៩ បណ្ដឹង និង នៅមន្ទីរ រាជធានីខេត្ដ ចំនួន៤១ បណ្ដឹង ។ បើធៀបទៅនិង បណ្ដាឆ្នាំកន្លងទៅ ឃើញថាមានការថយចុះ នៃពាក្យបណ្ដឹង ។ រហូតមកដល់ពេលនេះ មន្ដ្រីជំនាញយើង ចុះ អង្កេត តាម ដាន និងធ្វើការដោះស្រាយជូនវិញ បានចំនួន ៣៤បណ្ដឹង ហើយ ដែរ ។ នៅសល់៣៦ពាក្យបណ្ដឹងទៀតកំពុង ពិនិត្យ និងចុះអង្កេតតាមដាន ធ្វើការដោះស្រាយជូនបណ្ដើៗហើយដែរ ។

សូមបញ្ជាក់ថា ៖ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច មានតួនាទីនិងភារកិច្ច គ្រប់គ្រងរាល់កិច្ចការ សម្របសម្រួល ធ្វើការទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ឌសភា និងធ្វើអធិការកិច្ចលើគ្រប់វិសយ័នៅក្នុងព្រះរាជាចក្រកម្ពុជា សំដៅប្រឆាំង និងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាព អសកម្ម នានា ៕ សំរិត

...

image1 image3 image4 image8 image7 image6

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print