ខេត្តកណ្តាល ៖ កម្លាំងសម្ងាត់អធិការដ្ឋានស្រុកកណ្តាលស្ទឹងពីរនាក់បានសម្រេច ក្នុងការឈានចាប់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនបាន ៣នាក់ រួមនិងវត្ថុតាងវេចខ្ចប់ថ្នាំញៀនមួយចំនួន កាលពីវេលាម៉ោង៤និង១០នាទី រសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិក្បាលសេះឃុំ គោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
សមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ១-ឈ្មោះស្រស់ ផាន្នី ភេទ ប្រុស អាយុ២៩ឆ្នាំរស់នៅ ភូមិក្រាំធ្មៃ ឃុំគោក ត្រប់ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល មុខរបររត់តុការ , ២-ឈ្មោះ រីម គង្គា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសៀម រាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ ជាងផ្សារដែក , ៣-ឈ្មោះ ជដានិត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសៀម រាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរជាងផ្សារដែក ។
សមត្ថកិច្ចបន្តថា វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន ម៉ាទឹកកកlce សង្ស័យជា សារធាតុញៀនចំនួន១កញ្ចប់តូច និងសម្ភារៈសម្រាប់ប្រើប្រាស់ វេចខ្ចប់មួយចំនួនទៀត ជញ្ជីងថ្លឹងថ្នាំញៀន ពណ៌ ខ្មៅចំនួន១ ជារបស់ឈ្មោះពន្លក ។
សមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងទៀតថា មុនឈានចាប់ពួកគេទាំង៣នាក់នេះ គឺនៅវេលាម៉ោង ខាងលើ លោកអធិការបានដាក់កម្លាំងសម្ងាត់ពីរនាក់ ជិះម៉ូតូ១គ្រឿងចូលទៅទិញថ្នាំញៀនពីឈ្មោះពន្លក បានថ្នាំ ញៀនចំនួន១កញ្ចប់តូច ក្នុងតម្លៃ៤០០០០ រៀល ។ សមត្ថកិច្ចបន្តទៀតថា បន្ទាប់មកកម្លាំងជំនាញនិងកម្លាំង ប៉ុស្តិ៍បានចូលទៅដល់ផ្ទះឈ្មោះពន្លក ដែលជាមុខសញ្ញាជួញដូរថ្នាំ ញៀន តែឈ្មោះពន្លកនេះបានរត់គេចខ្លួនបាត់ ។
លោកអធិការ ក៏បានរាយការណ៍ជូនលោកស្នងការរងទទួលផែនប្រឆាំងបទល្មើស ដើម្បីសុំគោលការណ៍ឆែក ឆេរផ្ទះឈ្មោះពន្លក ក្រោយមកក៏បានទទួលការអនុញ្ញាតពីលោកព្រះរាជអាជ្ញា កម្លាំងសមត្ថកិច្ចក៏បានធ្វើការឆែក ឆេររកឃើញជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់មួយចំនួន និងឈានដល់ការឃាត់ ខ្លួនជនសង្ស័យចំនួន៣នាក់ (ជាអ្នកប្រើប្រាស់) ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបាននាំយកមកធិការរដ្ឋានស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាម នីតិវិធី ៕ ស្អាងជ័យ