ព្រួតគ្នាវាយចោរប្លន់ម៉ូតូឌុបម្នាក់ ខណៈប្លន់បានសម្រេចនៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៦នាក់ត្រួតបានសន្តិសុខយាមការដ្ឋានសំណង់មួយកន្លែង តាមបណ្តោយផ្លូវលេខ R6 ចាប់បានព្រមទាំងត្រូវគេវាយរងរបួសបែកមុខមាត់ ខណៈពេលដែលជនសង្ស័យរូបនោះរួមទាំងបក្សពួក៥នាក់ទៀតបានព្រួតវាយប្លន់យកម៉ូតូបានសម្រេចពីបុរសអ្នករត់ម៉ូតូឌុបម្នាក់ កាលពីវេលាម៉ោង ២រំលងអាធ្រាត ឈានចូលថ្ងៃទី ១៥ខែកុម្ភះឆ្នាំ២០១៧ ស្ថិតនៅមុខការដ្ឋានសំណង់មួយកន្លែង តាមបណ្តោយផ្លូវលេខ R6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនរងគ្រោះមានឈ្មោះ សួន វណ្ណថន ហៅពៅ ភេទប្រុសអាយុ ៤៦ឆ្នាំមុខរបរអ្នករត់ម៉ូតូឌុប មានទីលំនៅផ្ទះជួលម្តុំផ្សារធំទួលសង្កែរ ចំណែកម៉ូតូដែលត្រូវក្រុមចោរវាយប្លន់យកទៅបានសំរេចម៉ាក ហុងដាឌ្រីមសង់ ពណ៌ខ្មៅស៊េរីឆ្នាំ២០០៧ ឡើងស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ កំពត 1G-6119 ។

តាមការរៀបរាប់ប្រាប់អោយដឹងពីសំណាក់ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូប គាត់ចេញមករត់ម៉ូតូឌុបដូចរាល់ដង លុះពេលជិះមកដល់ចំណុចកើតហេតុក៏ត្រូវជនសង្ស័យមានគ្នា៦នាក់ ហៅគាត់អោយឈប់ និងបានតថ្លៃ ។ ពេលដែលកំពុងតថ្លៃនោះ គ្នាវា៤នាក់ធ្វើជាដើរទៅហួស ទុកតែ២នាក់ទេតថ្លៃ បូករួមទាំងជនសង្ស័យម្នាក់ដែលចាប់បានផង ។ ប្រភពដដែលបានបន្តទៀតថា ពេលជនសង្ស័យតថ្លៃរួច គ្នាវាម្នាក់បានស្ទុះមកវាយរូបគាត់ចំភ្នែកខាងស្តាំ ធ្វើអោយដាច់ផ្ងារធ្លាក់ពីលើម៉ូតូ ហើយម្នាក់ទៀតស្ទុះលើកម៉ូតូជិះ ។ ចំណែក៤នាក់ដែលដើរទៅហួសនោះ បានរត់បកក្រោយវិញសំដៅរូបគាត់(ជនរងគ្រោះ) ឃើញសភាពការណ៍មិនស្រួលរូបលោកបានរត់យកតែរួចខ្លួនព្រមទាំងស្រែកថាចោរៗអោយគេជួយតែ គ្មានអ្នកណាអើរពើរឡើយ រហូតរត់ដល់ការដ្ឋានសំណង់ក្បែរនោះទើបបានសន្តិសុខស្ទុះចេញមកជួយ និងបានចាប់បានគ្នាវាម្នាក់ ។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានប្រជាពលរដ្ឋវាយម្នាក់មួយដៃម្នាក់មួយជើងរងរបួសធ្ងន់ ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍ស្រះចក ដើម្បីតាមដានស្រាវជ្រាវចាប់បក្សពួកដែលបានយកម៉ូតូទៅបាត់នោះ យកមកវិញ ។

គួរបញ្ជាក់ផងដែរថា ទីតាំងចំណុចផ្លូវR6នោះ តែងតែមានអំពើរវាយប្លន់ស្ទើររាល់យប់ គ្រាន់តែពេលខ្លះ ប្លន់មិនបានសំរេច ហើយជនរងគ្រោះខ្ចិលទៅដាក់ពាក្យបណ្តឹងប៉ុណ្ណោះ រីឯសមត្ថកិច្ចវិញប្រឹងល្បាតដែរ តែហាក់គ្មានវិធានការក្នុងការដោះស្រាយបញ្ហានេះសោះ ល្បាតដឹងតែល្បាត ល្បាតហើយចោរប្លន់ដដែរ តើល្បាតដើម្បីអ្វី  ៕  សុខាសែនជ័យ

...

Sokha-1 Sokha-2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print