បញ្ជូនបុរសជនជាតិអង់គ្លេសម្នាក់មកតុលាការសាកសួរ ករណីបាញ់សម្លាប់ពាណិជ្ជករម្នាក់នៅប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកុម្ភៈ បានបញ្ជូនជនជាតិអង់គ្លេសម្នាក់មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីបាញ់សម្លាប់ពាណិជ្ជករម្នាក់នៅប្រទេសថៃ រួចបានគេចខ្លួនមកកម្ពុជា ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ តាមបណ្ដាញសង្គម Telegram ថា លោក សៀង សុខ ជាព្រះរាជអាជ្ញារងទទួលចាត់ការលើសំណុំរឿងដែលបញ្ជូនមកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានជនសង្ស័យឈ្មោះ NELHAMS TOBY JAMIE ជនជាតិអង់គ្លេស អាយុ ៤៥ឆ្នាំ ។

លោកសុផាណា បន្ថែមថា មកដល់ពេលនេះ តំណាងអយ្យការកំពុងពិនិត្យឯកសារ ភស្តុតាង និងសួរចម្លើយជនសង្ស័យ ៕ដោយ៖ចេស្តា

...

7a667dcd-f1bc-4627-bdb0-69037691822d

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print