ភ្នំពេញ ៖ កម្លាំងនគរបាលចម្រុះនៃគណៈបញ្ជាការឯកភាពសាលាខណ្ឌមានជ័យ បានដឹកនាំកម្លាំងជាច្រើននាក់ ចុះធ្វើរដ្ឋបាលនៅតំបន់ស្មុកស្មាញមួយកន្លែង ឃាត់ខ្លួនបានជន សង្ស័យ២នាក់ ប៉ុន្តែខណៈដែលសមត្ថកិច្ចភ្លេចខ្លួន ជន សង្ស័យម្នាក់ បានរត់គេចខ្លួនចូលទៅក្នុងដីឡូតិ៍ត្រូវបានកម្លាំងចម្រុះតាមចាប់ខ្លួនបានមកវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង ៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលចាប់ខ្លួនខាងលើនេះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ព្រោះសមត្ថកិច្ចកំពុងតែធ្វើការសាកសួរនៅឡើយ ដកហូតបានថ្នាំញៀនចំនួន ៣កញ្ចប់តូច។
មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងចម្រុះរបស់គណៈបញ្ជការឯកភាពសាលាខណ្ឌមានជ័យ ដឹកនាំដោយលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ និង លោក នូ ទូចអធិការរងនគរបាលខណ្ឌមានជ័យ ផងដែរ បានចុះធ្វើរដ្ឋបាលនៅចំណុច ខាងលើ ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ យកមកដាក់ផ្តុំគ្នាមួយកន្លែង រួចបន្តធ្វើការបង្ក្រាបនិងត្រួតពិនិត្យបន្តទៀត ខណៈនោះស្របពេលដែលសមត្ថកិច្ចភ្លេចខ្លួន ស្រាប់តែជនសង្ស័យម្នាក់ ក្នងចំណោមបក្ខពួក២នាក់ខាងលើ បានរត់គេចខ្លួនបាត់តែម្តង នៅសល់តែជនសង្ស័យម្នាក់តែប៉ុណ្ណោះក៍ប៉ុន្តែការខំប្រឹងរត់របស់ជនសង្សយ័នោះយ៉ាងក៍កម្លាំងគណះបញ្ជារការឯកភាពតាមចាប់បានមកវិញ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ ទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ តាឡឹម