ខេត្តពោធិ៍សាត់៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ ប្រើប្រាសអាវុធ ដាវសាម៉ូរ៉ៃ និងស្កុតបិតមាត់ ភ្ជង់ប្លន់ស្រ្តីម្នាក់ យកលុយ មាស ប្រាក់ សរុបប្រមាណជិត ១០.០០០ដូល្លារអាមេរិក រួចនាំគ្នាគេចខ្លួនដោយសុវត្ថិភាព។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណ៤ និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកងកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានឲ្យដឹងថា ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អិន ស្រីមុំ អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-សង្កាត់កើតហេតុខាងលើ។
ប្រភពព័ត៌មានខាងលើបន្តថា បើតាមការរាបរបពីស្រីរងគ្រោះជនសង្ស័យមិនស្គាល់អតសញ្ញាណមានគ្នាចំនួន ០៣នាក់ បានចូលមកធ្វើសកម្មភាពដោយមានដាវសាម៉ូរ៉ៃជាអាវុធ បានភ្ជង់សំឡុតគំរាមសម្លាប់ រួចយកស្គត់បិតមាត់ និងរុំដៃនិងជើងជាប់ ហើយរើក៍កាយឥវ៉ាន់យកកូនសោចាក់សោទូររើរាយប៉ាយគ្មានសល់យកលុយ មាស ប្រាក់អស់រលីង ហើយទ្រព្យសម្បាតិត្រូវបាត់បង់រួមមាន លុយដូល្លារចំនួន ៧.០០០$ មាសចំនួន ៦ជី ។
ប្រភពដដែលបន្តទៀតថា ករណីខាងលើកំលាំងកំពុងមមាញឹកស្រាវជ្រាវរកជនសង្ស័យ គ្រានោះក៍ឈានដល់ការឃាត់ខ្លួនម្នាក់ដើម្បីយកមកធ្វើការសាកសួរផងដែរ។ ជនសង្ស័យឈ្មោះ ម៉ែន ប៊ុនថា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិពាលញែក ២ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ហើយសាកសួរលទ្ធពុំសុីចង្វាក់គ្នាទាក់ទិននឹងបញ្ហានេះទេ ទើបឲ្យលំនៅដ្ឋានវិញនោះដែរ ៕ បឹុម ពិន