បាត់កូនស្រីជាច្រើនខែស្រាប់តែលឺដំណឹងថា រថយន្តកិនស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានបាត់កូនស្រីជាច្រើនខែមកហើយ ស្រាប់តែមកលឺដំណឹងថា មានក្មេងស្រីម្នាក់ ត្រូវរថយន្តកិនស្លាប់កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ថៃបុណ្យនៃក្តីស្រឡាញ់ ស្ថិតនៅផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យហើយបានយកទៅតម្កល់នៅវត្តតាំងកសាងខាងត្បូង លុះវេលាម៉ោង៩យប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ គាត់បានទៅមើល ហើយអះអាងថា ជាក្មេងស្រីដែលគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិតនោះជាកូនរបស់គាត់ដែលបានចេញពីផ្ទះជាច្រើនខែមកហើយ ។

ស្ត្រីឈ្មោះ ផាត សារិត ហៅស្រីម៉ៅ អាយុ៣៧ឆ្នាំ មុខរបរលក់ធូរ៉េន ស្នាក់នៅភូមិខ្ពបវែង ឃុំកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានមកអះអាងថា ក្មេងស្រី ដែលត្រូវរថយន្តកិនស្លាប់នោះ ឈ្មោះ រ៉ា លក្ខិណា អាយុ១៧ឆ្នាំ ជាកូនស្រីរបស់គាត់។

គួរបញ្ជាក់ថា កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ចំណុចមុខគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុប្រាសាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានករណីនារីវ័យក្មេងម្នាក់ខណៈជិះម៉ូតូជាមួយមិត្តភក្តិដើរលេងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ស្រាប់តែធ្លាក់ពីលើម៉ូតូត្រូវរថយន្តសាំយ៉ុងកិនធ្លាយខ្ទេចក្បាលស្លាប់យ៉ាងអាណោចអាធ័ម ចំណែករថយន្តរួមទាំងមិត្តភ័ក្តបានគេចខ្លួនបាត់អស់។

ក្រោយមក ដោយសារតែរកសាច់ញាតមិនឃើញ សមត្ថកិច្ចបានយកសពទៅតម្កល់ទុកនៅវត្តតាំងកសាងត្បូង រង់ចាំស្វែងរកបងប្អូន។ លុះវេលាម៉ោង៩យប់ ថ្ងៃទី១៥ ខែកុម្ភៈ ទើបមានស្ត្រីម្នាក់មកអះអាងថា ជាកូនស្រីរបស់គាត់ ។

ស្ត្រីខាងលើបានអះអាងថា កូនរបស់គាត់បានចេញពីផ្ទះជាច្រើនខែមកហើយតាំងពីមុនរដូវភ្ជុំបិណ្ឌម្ល៉េះ ដោយដើរលេងជាមួយមិត្តភក្តិស្រីប្រុសហើយមិនហ៊ានចូលផ្ទះព្រោះខ្លាចឪពុក និងយកម៉ូតូទៅជាមួយ១គ្រឿងផង ប៉ុន្តែគាត់គ្រាន់តែដឹងថា កាលពីមុនកូនស្រីធ្លាប់ប្រាប់ថាជួលផ្ទះនៅម្តុំអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែថ្មីៗនេះកូនស្រីគាត់បានប្រាប់ថា នាងបានជួលផ្ទះនៅម្តុំដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ វិញ ។

ស្ត្រីជាម្តាយបានឲ្យដឹងថា ដឹងតាំងពីកូនស្រីចេញពីផ្ទះមកនៅខាងក្រៅជាមួយមិត្តភក្តិ នាងធ្លាប់ទៅលេងផ្ទះម្តង និងប្រាប់ថា បាត់ម៉ូតូហើយ ព្រមទាំងមានស្នាមឆូតកដៃទៀតផង ដោយនាងប្រាប់ថាខឹងសង្សារបែកចិត្ត ។

ក្រោយមកសមត្ថកិច្ចបានប្រគល់សពទៅអោយក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ

...

image1image2 (1)image1 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print