ក្រោយពេលរដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញពីក្តីសង្ឃឹមឲ្យ រុស្ស៊ីសងគ្រីមៀទៅឲ្យអ៊ុយក្រែនវិញ គឺជា សំណូមពរធ្ងន់ជាងកាលពីប្រធានាធិបតី អូបាម៉ា ទៅទៀតនោះអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakha rova បានច្រានចោលសំណើខាងលើទាំង ស្រុង។
លោកស្រី Zakharova បានបញ្ជាក់នៅក្នុងសន្និសីទកាសែតប្រចាំសប្តាហ៍ថា «យើងនឹងមិនសងទឹកដីរបស់យើងទៅឲ្យអ្នកណាមួយឡើយ គ្រីមៀជារបស់រុស្ស៊ី »។
នេះជាប្រតិកម្មដំបូងរបស់រុស្ស៊ី ក្រោយ ពេលអ្នកនាំពាក្យសេតវិមានលោក Sean Spicer បានប្រកាសកាលពីថ្ងៃទី១៥ ខែកុម្ភៈ ថា«ប្រធានាធិបតី ត្រាំ មានបំណងចង់ឲ្យ រដ្ឋាភិបាលទីក្រុងមូស្គូសងតំបន់គ្រីមៀទៅឲ្យអ៊ុយក្រែនវិញដើម្បីបញ្ចប់ភាពតានតឹង។ លោក ត្រាំ សង្ឃឹមថា ក្រោយការ សងគ្រីមៀរុស្ស៊ី និងអាមេរិក គ្មានអ្វីត្រូវខ្វែង គំនិតគ្នាឡើយ នឹងមានទំនាក់ទំនងយ៉ាងល្អប្រសើរបំផុត។
ការណ៍ដែលរុស្ស៊ីដាក់បញ្ចូលតំបន់គ្រីមៀចូលក្នុងការគ្រប់គ្រងរបស់ខ្លួនជាផ្លូវការ គឺជាហេតុនាំឲ្យអាមេរិក និងបណ្តា ប្រទេសលោកខាងលិចដាក់ទណ្ឌកម្មទៅ លើប្រទេសរុស្ស៊ី។ តំបន់គ្រីមៀគឺជាផ្នែក មួយនៃទឹកដីរបស់រុស្ស៊ី កាលពីសតវត្សទី ១៨ ប៉ុន្តែតំបន់នោះស្ថិតនៅក្នុងការគ្រប់ គ្រងរបស់អ៊ុយក្រែនតាំងពីឆ្នាំ១៩៥៤។
នៅឆ្នាំ២០១៤ នៅពេលមានការធ្វើរដ្ឋប្រហារនៅអ៊ុយក្រែន រុស្ស៊ីក៏បានលូកដៃ ជំរុញឲ្យមានការធ្វើប្រជាមតិរបស់ពលរដ្ឋ រស់នៅគ្រីមៀ ដែលភាគច្រើននិយាយ ភាសារុស្ស៊ី ក៏បានសម្រេចចូលជាមួយរុស្ស៊ីដោយមានពលរដ្ឋដល់ទៅ៩៦ភាគរយ គាំទ្រ។ ប៉ុន្តែអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបមិនទទួលស្គាល់ឡើយ ដោយចាត់ទុកថាការដាក់គ្រីមៀចូលក្រោមការគ្រប់គ្រងរបស់រុស្ស៊ីគឺជារឿងខុសច្បាប់៕
ប្រែសម្រួល៖ ម៉ែវ សាធី