មេដឹកនាំ គីម ជុងអ៊ុន ទៅគោរពវិញ្ញាញក្ខន្ធឪពុកក្នុងឱកាសខួបកំណើត៧៥ឆ្នាំ

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅគោរពវិញ្ញាណក្ខន្ធឪពុកនៅវិមាន Kumsusan ជាទីកន្លែងបញ្ចុះមេ ដឹកនាំ គីម ជុងអ៊ីល នាឱកាសខួបគម្រប់ ៧៥ឆ្នាំ។

សារព័ត៌មាន KCNA បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង និងមន្ត្រីជាន់ខ្ពស់ ជាច្រើន បានទៅចូលរួមផងដែរ។ ចាប់ តាំងពីឆ្នាំ១៩៩៥ ក្រោយពេលមេដឹកនាំ គីម អ៊ីលស៊ុង ទទួលមរណភាព កូរ៉េខាង ជើងចាត់ទុកខួបកំណើតលោក គីម ជុងអុីល គឺជាថ្ងៃបុណ្យធំបំផុតរបស់ជាតិថ្ងៃទី១៦ ខែកុម្ភៈ បន្ទាប់ពីខួបកំណើតអតីតមេដឹកនាំ គីម អុីលស៊ុង ថ្ងៃទី១៤ ខែមេសា។

វិមាន គីម ស៊ូសាន នៅកណ្តាលទីក្រុង ព្យុងយ៉ាង គឺជាកន្លែងសម្រាក់ចុងក្រោយ របស់អតីតមេដឹកនាំកូរ៉េខាងជើង គីម អុីល ស៊ុង និងលោក គីម ជុងអុីល។

ពីធីប្រារព្ធខួប៧៥ឆ្នាំកើតឡើងក្នុង រយៈពេលត្រឹមតែមួយថ្ងៃក្រោយពីលោក គីម ជុងណាម ដែលជាបងប្រុសរបស់ លោក គីម ជុងអ៊ុន ត្រូវបានស្រ្ដី២នាក់ធ្វើឃាតដោយម្ជុលជាតិគីមីនៅព្រលានយន្ដហោះក្នុងប្រទេសម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ព្យុងយ៉ាង។

មេដឹកនាំផ្ដាច់ការនៃប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រារព្ធ ពិធី ខួបលើកទី៧៥ របស់ឪពុកលោក គឺលោក គីម ជុងអុីល ប៉ុន្ដែនៅក្នុងពិធីនោះលោក គីម ជុងអ៊ុន ត្រូវបានគេមើលឃើញថា មានទឹកមុខមិនស្រស់ស្រាយឡើយ បើ ទោះជាធ្វើដំណើរតាមដងវិថី ក៏មិនបានលើកដៃស្វាគមន៍ដែរមើលទៅដូចជាមានការសោកស្ដាយចំពោះការស្លាប់បងប្រុស របស់ខ្លួន ឬក៏ព្រួយបារម្ភខ្លាចអន្ដរជាតិដឹងរឿងអ្នកនៅពីក្រោយការស្លាប់របស់លោក គីម ជុងណាម អុីចឹងដែរ៕

kim-joong-un-nguoiduatinvn-1487216502

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print