ប៉ូលិសថៃឡោមព័ទ្ធវត្តធម្មកាយ៉ា ដើម្បីចាប់ព្រះចៅអអិការ

ចែករំលែក៖

កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ប៉ូលិស និងទាហានថៃបានឡោមព័ទ្ធជុំវិញវត្ត Dhammakya ដើម្បីចាប់ព្រះចៅអធិការ Phra Dhammajayo ដែលជាព្រះសង្ឃមាន ឥទ្ធិពល និង ជិតស្និទ្ធជាមួយអតីតនាយក រដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ហើយព្រះចៅអធិការទទួលរងការចោទប្រកាន់ពីបទលាងលុយខ្មៅទៀតផង។

កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈនេះដែរ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានចុះហត្ថលេខាលើច្បាប់រដ្ឋធម្មនុញ្ញដែលមានក្នុងមាត្រាទី៤៤ អនុញ្ញឲ្យប៉ូលិស និង ទាហានចូលទៅក្នុងវត្តត្រួតពិនិត្យ និងចាប់ ខ្លួនចៅអធិការវត្ត។ តាមច្បាប់នេះកម្លាំងសមត្ថកិច្ចមានសិទ្ធិពេញលេញក្នុងការឆែក ឆេរដោយសារតែនៅក្នុងវត្តនោះបានប្រឆាំង នឹងច្បាប់។

ព្រះចៅអធិការវត្តធម្មកាយ៉ាទទួលរងការចោទប្រកាន់ទទួលប្រាក់រាប់លានបាតពីមន្ត្រីពុករលួយ និងមានសកម្មភាពល្មើសច្បាប់ជាច្រើនផ្សេងទៀតផងដែរ។

ប្រភពព័ត៌មានពីកម្លាំងយោធាបានឲ្យដឹងថា ការចូលទៅក្នុងវត្តត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈនេះ ហើយកម្លាំងទាហានមានតួនាទីរារាំងបរិស័ទ ចូលមកបិទច្រកផ្លូវ រារាំងការអនុវត្តច្បាប់របស់សមត្ថកិច្ច។

នៅក្នុងឆ្នាំ២០១៦ ប៉ូលិសបានបង្ខំចិត្តបោះបង់ការអនុវត្តតាមសាលដីការបស់ តុលាការ ដោយសារតែច្រកផ្លូវចូលក្នុងវត្តត្រូវបានបិទដោយប្រជាពុទ្ធបរិស័ទ។ ជា មួយនឹងការអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចានអូចា លើកនេះការចូលទៅក្នុង វត្តឆែកឆេរ និងចាប់ព្រះសង្ឃពាក់ព័ន្ធអាចនឹងប្រព្រឹត្តបានដោយជោគជ័យ៕

thai (1) thai (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print