អ្នកនាំពាក្យក្រៅផ្លូវការរបស់ទីក្រុង ព្យុងយ៉ាងនៅជប៉ុនបានបញ្ជាក់ថា លោក គីម ជុងណាម មិនទាន់ស្លាប់ទេ ហើយព័ត៌មានស្តីពីការធ្វើឃាតនៅម៉ាឡេស៊ីគ្រាន់តែជាការប៉ុនប៉ងដើម្បីបង្ខូចកិត្តិយសរបស់ កូរ៉េខាងជើងតែប៉ុណ្ណោះ។
លោក គីម ជុងណាម បង្ហាញខ្លួននៅ ក្នុងប្រទេសចិនកាលពីឆ្នាំ២០១៥ ឃ្លីប វីដេអូរបស់បណ្តាញព័ត៌មាន AP បាន ផ្សាយថា បុរសដែលគេចាត់ទុកថាលោក គីម ជុងណាម បងប្រុសរបស់មេដឹកនាំកូរ៉េ ខាងជើង គីម ជុងអ៊ុន គឺមិនពិតឡើយ។
លោក Kim Myong Chol អគ្គនាយកមជ្ឈមណ្ឌលសន្តិភាពកូរ៉េខាងជើង-ត្បូង បានបញ្ជាក់ទៅកាន់សារព័ត៌មាន Telegraph ថា បុរសដែលត្រូវគេសម្លាប់នៅអាកាសយានដ្ឋានក្នុងទីក្រុងគូឡាឡំពួរកាលពីថ្ងៃ ទី១៣ ខែកុម្ភៈ មិនមែនជា គីម ជុងណាម ឡើយ។ លោកបន្តទៀតថា ប្រសិនបើអ្នក ស្តាប់សម្តីនឹងដឹងថា នោះជាសម្តីរបស់ ពលរដ្ឋកូរ៉េខាងត្បូង។ លោកបន្តទៀតថា ជនក្លែងបន្លំ គីម ជុងណាម ដែលរងការ ធ្វើឃាតនោះបានដើរតួជា គីម ជុងណាម ជាច្រើនឆ្នាំកន្លងមកហើយតាមការបញ្ជា របស់ក្រុមចារកម្មកូរ៉េខាងត្បូង។
តាមសារព័ត៌មាន Telegraph កូរ៉េខាងជើងបានបញ្ជូនមន្ត្រីការបរទេសជាន់ខ្ពស់ទៅកាន់ម៉ាឡេស៊ីស្នើមិនឲ្យត្រួតពិនិត្យសាក សពឡើយ ប៉ុន្តែសំណើទាំងនោះត្រូវបានលុបចោល។
លោក គីម ជុងណា មានប្រពន្ធពីរគឺ ប្រពន្ធទីមួយឈ្មោះ Shin Jong Hui រស់ នៅជាយក្រុងប៉េកាំង ប្រទេសចិនជាមួយ កូនប្រុសម្នាក់។ ប្រពន្ធទីពីរឈ្មោះ Lee Hye Kyong កំពុងតែរស់នៅម៉ាកាវជាមួយកូនប្រុសម្នាក់និងកូនស្រីម្នាក់។
នៅពេលនេះដែរមន្ត្រីសន្តិសុខចិនបានបង្កើនការយាមល្បាតការពារសន្តិសុខ ដល់ប្រពន្ធទាំងពីររបស់ គីម ជុងណាម ។
លោក គីម ជុងណាម ជាបងប្រុសរបស់ លោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកម្មុ នីស្ដកូរ៉េខាងជើងត្រូវបានភ្នាក់ងារស៊ើប អង្កេតសម្ងាត់កូរ៉េខាងត្បូងអះអាងនៅព្រឹក ថ្ងៃពុធនេះថា លោកត្រូវបានគេធ្វើឃាតដោយសារម្ជុលជាតិពុលធ្វើឡើងដោយ ស្រ្តីមិនស្គាល់អត្តសញ្ញាណ២នាក់នៅ ព្រលានយន្ដហោះប្រទេសម៉ាឡេស៊ីដោយ មិនទាន់ដឹងនៅឡើយទេ ថាតើនរណាជា អ្នកនៅពីក្រោយការស្លាប់របស់បុរសម្នាក់នេះ បើទោះបីជាមានការការពារពីរដ្ឋាភិបាល ចិនយ៉ាងណាក្ដី។
គួរបញ្ជាក់ថា បើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុន ហាប់កូរ៉េបានឲ្យដឹងទៀតថា បើតាមការ លើកឡើងរបស់លោក Jeong Joon-hee អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិក្រុងសេអ៊ូលបានបញ្ជាក់ថា បងប្រុសលោក គីម ជុងអ៊ុន ដែលមានឈ្មោះថា គីម ជុង ណាម មានវ័យ៤៦ឆ្នាំ ត្រូវបានគេសម្លាប់ កាលពីថ្ងៃចន្ទនៅព្រលានយន្ដហោះមួយ ក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីត្រូវបានវាយប្រហារដោយស្រ្ដីមិនស្គាល់អត្តសញ្ញាណ ២នាក់។
នៅពេលនេះរាល់ការវិភាគរបស់អ្នកឯក ទេសនិងប្រព័ន្ធផ្សព្វផ្សាយនានាបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងជាអ្នកនៅពីក្រោយ ការធ្វើឃាតនោះដោយខ្លាចបងប្រុសធ្វើ ចលនានៅក្រៅប្រទេសបំផុសការបះបោរដណ្តើមអំណាច។ លោក គីម ជុងណាម គឺជាបុគ្គលដែលមានទស្សនៈសេរី រិះគន់ ដល់រដ្ឋាភិបាលកូរ៉េខាងជើងដឹកនាំដោយជីតា និងឪពុក ហើយពេលនេះជាប្អូនប្រុស។
តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនគេជឿថា ស្រ្តីឃាតករបំពុលសម្លាប់លោក គីម ជុងណាម ទៅតាមការបញ្ជារបស់របបកុម្មុយ និស្តព្យូងយ៉ាងដែលដឹកនាំដោយលោក គីម ជុងអ៊ុន ដែលជាប្អូនប្រុសម្តាយទីទៃ របស់លោក គីម ជុងណាម។ អ្នកជំនាញ កូរ៉េខាងត្បូងវាយតម្លៃថា មេដឹកនាំ គីម ជុងអ៊ុន បញ្ជាឲ្យគេសម្លាប់ គីម ជុងណាម ដោយសារតែមានលេចឮព័ត៌មានថ្មីៗចុងក្រោយនេះដែលថា គីម ជុងណាម ដែលសព្វថ្ងៃកំពុងរស់នៅនិរទេសចល័តនៅបរទេស ដូចជា ចិន សិង្ហបុរី ហើយនិងម៉ាកាវ កំពុងមានផែនការចង់រត់គេចទៅនៅអាមេរិកឬអឺរ៉ុប។
ការប៉ុនប៉ងសម្លាប់លោក គីម ជុងណាម មិនមែនទើបមានជាលើកទី១ទេ។ រហូត មកលោក គីម ជុងណាម រួចផុតពីការលប ធ្វើឃាតដោយសារមានជំនួយការពារពី ប្រទេសចិន។ នៅឆ្នាំ២០១២ អតីតចារកិច្ច របស់កូរ៉េខាងជើងម្នាក់ដែលត្រូវបានអាជ្ញាធរកូរ៉េខាងត្បូងចាប់ខ្លួនបានសារភាពថា គេធ្លាប់បានទទួលបញ្ជាឲ្យរៀបចំផែនការសម្លាប់លោក គីម ជុងណាម នៅឆ្នាំ២០១០ ប៉ុន្តែមិនបានសម្រេច។
លោក គីម ជុងណាម ដែលធ្លាប់គេមើល ឃើញថា ជាអ្នកអាចស្នងតំណែងពីឪពុក គឺលោក គីម ជុងអុីល ធ្លាប់បាននិយាយ ប្រាប់កាសែតជប៉ុនថា លោកមិនចាប់អារម្មណ៍ នឹងអំណាចដឹកនាំនៅកូរ៉េខាងជើង។ លោក គីម ជុងណាម កូនប្រុសច្បងរបស់ លោក គីម ជុងអុីល ត្រូវគេចាប់ស្គាល់មុខ នៅឆ្នាំ២០០១ នៅពេលលោកត្រូវប៉ូលិសជប៉ុនចាប់ខ្លួននៅព្រលានយន្តហោះជប៉ុន ក្នុងបទប្រើលិខិតឆ្លងដែនក្លែងក្លាយ។ កាល នោះលោក គីម ជុងណាម និយាយថា លោកប្រើលិខិតឆ្លងដែនក្លែងក្លាយដោយសារតែលោកចង់ទៅមជ្ឈមណ្ឌលកម្សន្តអាមេរិកាំង Disney land។
រឿងអាស្រូវនេះបានធ្វើឲ្យលោកខ្ទាតចេញពីបញ្ជីឈ្មោះអ្នកស្នងត្រកូលក្រោយ លោក គីម ជុងអុីល ទទួលមរណភាពនៅឆ្នាំ ២០១១។
នៅឆ្នាំ២០១២ មួយឆ្នាំក្រោយ មកលោក គីម ជុងអ៊ុន ត្រូវតែងតាំងជាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងណាម ដែលរស់នៅនិរទេសនៅម៉ាកាវបានរិះគន់នយោបាយផ្ទេរតំណែងពីឪពុកទៅកូននៅកូរ៉េខាងជើង។ លោកនិយាយទៅកាន់ អ្នកការសែតជប៉ុនថា លោកមិនជឿថា ប្អូនប្រុសម្តាយទីទៃរបស់លោកគឺលោក គីម ជុងអ៊ុន អាចដឹកនាំប្រទេសបាននោះ ទេ។
សម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Hwang Kyo-Ahn បើសិនជាគេ រកឃើញថា លោក គីម ជុងអ៊ុន ជាអ្នក បញ្ជាឲ្យគេសម្លាប់បងប្រុសរបស់ខ្លួនមែននោះគេយល់កាន់តែច្បាស់ពីភាពសាហាវព្រៃផ្សៃរបស់ទីក្រុងព្យុងយ៉ាង និងការចង់ ពង្រឹងអំណាចផ្តាច់ការរបស់ គីម ជុងអ៊ុន។
លោក គីម ជុងណាម ជាមនុស្សសំខាន់ ទី២ ក្នុងថ្នាក់ដឹកនាំជាន់ខ្ពស់របស់របប កុម្មុយនីស្តកូរ៉េខាងជើងដែលត្រូវបានគេ បញ្ជាឲ្យសម្លាប់ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន។ ជនរងគ្រោះទី១ គឺឪពុកមា ថ្លៃដែលលោក គីម ជុងអ៊ុន ទើបបានបញ្ជាឲ្យគេកាត់ទោសប្រហារជីវិតក្នុងបទប៉ុន ប៉ងផ្តួលរំលំអំណាច។
ឃាតកម្មនេះកើតនៅតែប៉ុន្មានថ្ងៃ ប៉ុណ្ណោះមុនកូរ៉េខាងជើងធ្វើបុណ្យរំលឹក ខួបកំណើតរបស់លោក គីម ជុងអុីល ដែលជាឪពុករបស់លោក គីម ជុងណាម ហើយនិងលោក គីម ជុងអ៊ុន។ លោក គីម ជុងណាម ជាសំរាមក្នុងកែវភ្នែករបស់មេ ដឹកនាំកូរ៉េខាងជើងអាចស្លាប់ដោយសារ តែមាត់ឆៅរិះគន់របបដឹកនាំរបស់លោក គីម ជុងអ៊ុន ដែលកំពុងចង់ពង្រឹងអំណាចផ្តាច់ការនៅកូរ៉េខាងជើង។
ការលបធ្វើឃាតទៅលើជនជាតិខ្លួន ឯងឬលើគូសត្រូវកូរ៉េខាងត្បូងនៅលើទឹកដីបរទេសជាទម្លាប់ដែលកូរ៉េខាងជើងធ្លាប់ ធ្វើកន្លងមក និងជាសកម្មភាពដែលគេធ្លាប់ធ្វើច្រើននៅសម័យសង្រ្គាមត្រជាក់។ នៅ ឆ្នាំ១៩៦៨ កូរ៉េខាងជើងធ្លាប់បានបញ្ជូន ក្រុមកងកុម្ម៉ង់ដូពិសេសទៅសម្លាប់ប្រធានាធិបតីកូរ៉េខាងត្បូងដែលជាឪពុករបស់លោកស្រីប្រធានាធិបតី ប៉ាក់ គឿនហេ។ នៅឆ្នាំ១៩៨៣ ចារកិច្ចរបស់កូរ៉េខាងជើងបានលួចបង្កប់គ្រាប់បែកដើម្បីប៉ងសម្លាប់ ប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់ទៀតនៅ ក្នុងទឹកដីមីយ៉ាន់ម៉ា ប៉ុន្តែមិនបានសម្រេចដោយសម្លាប់បានតែរដ្ឋមន្រ្តីកូរ៉េខាងត្បូងចំនួន៤នាក់៕
ប្រែសម្រួល៖ ម៉ែវ សាធី